វិធី​កម្ចាត់​រោម​កប់​ក្រោម​ស្បែក​

​រោម​ក្រោម​ស្បែក​បង្ក​ការរំខាន​ខ្លាំងណាស់ ព្រោះ​វា​មិន​ដុះ​ចេញមកក្រៅ ហើយ​ថែមទាំង​ធ្វើឱ្យ​ស្បែក​ឡើង​កន្ទួល​ពិបាក​នឹង​កោរ​តាម​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Alabama ញ្ជា​ក់ថា រោម​កប់​ក្រោម​ស្បែក​ច្រើន​កើត​ចំពោះ​ប្រជាជន​ស​ញ្ជា​ត្តិ​អាមេរិក​-​អាហ្វ្រិក ឬ មនុស្ស​ដែលមាន​សក់រួញ ។ រោម​ក្រោម​ស្បែក​ធ្វើឱ្យ​ស្បែក​ឡើង​កន្ទួល​ពក​ក្រហម​ប្រហាក់ប្រហែល​នឹង​កើត «​មុន​» ដែរ​ពេលខ្លះ​វា​អាចមាន​ខ្ទុះ ហើយ​ក្លាយជា​ហើម​រលាក​បង្ក​ការឈឺចាប់​ផង ។ សភាព​បែបនេះ​ច្រើន​កើតឡើង​ត្រង់​បរិវេណ​ដែល​កោរ​រោម​ញឹកញាប់ ដូចជា​ចង្កា​ជើង​ក្លៀក​ជាដើម ប៉ុន្តែ​កុំ​បារម្ភ​ព្រោះ​មិនយូរ​មិនឆាប់​រោម​នេះ​នឹង​ដុះ​ចេញ​ដោយ​ឯកឯង​មិន​ខាន​ពុំ​នោះទេ​អ្នក​អាច​សាកល្បង​វិធី​ងាយៗ​មួយចំនួន ដើម្បីឱ្យ​រោម​ឆាប់​ដុះ​ចេញ​ហើយ​ឆាប់​សះ​ស្នាម​ហើម និង កន្ទួល​ក្រហម ។ ក្នុងករណី​រោម​ក្រ​ដុះ​ពេក​អ្នក​គួរប្រើ​ម្ជុល ឬ ដង្កៀប​ដែល​រម្ងាប់​មេរោគ​មក​ឆ្កឹះ និង ដក​វា​ចេញ​ចៀសវាង​ប្រើ​ដៃ​ក្តិច ។

១.​ស្ករស ៖ អាច​ប្រើ​សម្រាប់​ខាត់​ស្បែក​ថ្នមៗ​ដើម្បី​កម្ចាត់​រោម​កប់​ក្រោម​ស្បែក និង ជម្រុះ​កោសិកា​ចាស់ៗ​ធ្វើឱ្យ​ស្បែក​ទន់​រលោង​ដូច​កំណាត់​សូត្រ ។​
​វី​ធី​ធ្វើ ៖ លាយ​ស្ករស ១ ពែង​ជាមួយ​ប្រេងដូង ឬ ប្រេង​ចូ​ចូ​បា (Jojoba) កន្លះ​ពែង​បន្ថែម​ប្រេង «​តែ​» និង ប្រេង​ឡា​វេន​ឌឺរ ១០ តំណក់​ទុក​សម្រាប់​ខាត់​ស្បែក​ត្រង់​បរិវេណ​មាន​រោម​ក្រោម​ស្បែ​កដោយ​ម៉ាស្សា​ជា​រាង​រង្វង់ ២ ទៅ ៣ នាទី រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ។ គួរ​ធ្វើឱ្យបាន ១ ទៅ ២ ដង ក្នុង ១ សបា្តហ៍ ហើយ​ចំណែក​ដែល​នៅសល់​អាច​ទុក​ប្រើ​នៅពេល​ក្រោយ​ទៀត ។​

២.​បេ​ក​ឃី​ង​សូ​ដា​(Baking Soda) ៖ អាច​កម្ចាត់​រោម​ក្រោម​ស្បែក ហើយ​ថែមទាំង​ធ្វើឱ្យ​ស្បែក​រលោង​បំបាត់​រមាស និង កន្ទួល​ក្រហម​ទៀតផង ។​
​វី​ធី​ធ្វើ​
១-​លាយ​បេ​ក​ឃី​ង​សូ​ដា ១ ស្លាបព្រា​បាយ​ជាមួយ​ទឹក ១ ពែង រួច​ប្រើ​សំឡី​ជ្រលក់​លាប​ទុកចោល ៥ នាទី មុននឹង​លាង​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់ (​ធ្វើ ២ ទៅ ៣ ដង ក្នុង ១ ថ្ងៃ​) ។​
២-​លាយ​បេ​ក​ឃី​ង​សូ​ដា​ជាមួយ​ម្សៅ​ស្រូវ​អូត ១ ស្លាបព្រា​កាហ្វេ ស្មើគ្នា​បន្ថែម​ទឹក ១ ស្លាបព្រា​បាយ ឱ្យ​បានជា​ល្បាយ​ខាប់ៗ​សម្រាប់​លាប​សើៗ​លើ​ស្បែក​ទុកចោល​យ៉ាងយូរ ៥ នាទី រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​(​ធ្វើ ២ ដង ក្នុង ១​ថ្ងៃ​) ។​

៣.​ប្រេង​ដើម «​តែ​» ៖ អាច​កម្ចាត់​រោម​ក្រោម​ស្បែក និង ថែរក្សា​ស្បែក​ពី​រោគ​សើ​ស្បែក​ផ្សេងៗ ។
​វី​ធី​ធ្វើ​
១-​លាយ​ប្រេង «​តែ​» ៥ តំណក់​ជាមួយ​ទឹកស្អាត ២ ស្លាបព្រា​បាយ សម្រាប់​លាប​(​គួរ​សម្អាត​ស្បែក​ឱ្យ​ស្អាត​មុននឹង​លាប​) ទុកចោល ១០ នាទី រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​(​ធ្វើ ២ ដង ក្នុង ១ ថ្ងៃ​) ។​
២-​លាយ​ប្រេង «​តែ​» ៣ តំណក់​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ សម្រាប់​លាប​ដោយ​ម៉ាស្សា​ថ្នមៗ ២ ទៅ ៣ នាទី ទុកចោល ១០ នាទី រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​(​ធ្វើ ២ ដង ក្នុង ១ ថ្ងៃ​) ។

៤.​ថ្នាំ​អាស្ពីរីន ៖ ជួយ​កម្ចាត់​ហើម និង រលាក​ដែល​បណ្តាលមកពី​រោម​កប់​ក្រោម​ស្បែក និង ជម្រុះ​កោសិកា​ចាស់ៗ ។
​វិធី​ធ្វើ ៖ យក​ទឹក​ក្តៅ​ឧណ្ហៗ ១ ស្លាបព្រា​កាហ្វេ​លាយថ្នាំ​អាស្ពីរីន ២ គ្រាប់ រហូតដល់​ក្លាយជា​ល្បាយ​ខាប់​ថែម​ទឹកឃ្មុំ ១ ស្លាបព្រា​កា ហ្វេ​សម្រាប់​លាប​ទុកចោល ១០ នាទី រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​បន្ទាប់មក​ទះ​ស្បែក​ថ្នមៗ​រហូតដល់​ស្ងួត (​គួរ​ធ្វើ ១ ឬ ២ ដង ក្នុង ១ សបា្តហ៍​) សូម​ប្រយ័ត្ន​វី​ធី​នេះ​មិន​ស័ក្តិសម​ចំពោះ​អ្នកមាន​ស្បែក​ងាយ​ប្រតិកម្ម​ទេ ។​

៥.​អំបិល ៖ ជួយ​ជំរុញ​ចរន្តឈាម និង ធ្វើឱ្យ​ឆាប់​ជាសះស្បើយ​ពី​អាការ​ហើម ។​
​វិធី​ធ្វើ ៖ លាយ​ទឹក ១ ពែង ជាមួយ​អំបិល ១ ស្លាបព្រា​កាហ្វេ​កន្លះ រួចហើយ​ប្រើ​សំឡី​ជ្រលក់​លាប​ដោយ​ម៉ាស្សា​ថ្នមៗ​ទុកចោល ២ ទៅ ៣ នាទី សឹម​លាង​ទឹក​ចេញ (​ធ្វើ ២ ដង ក្នុង ១ ថ្ងៃ​) ។

៦.​ថង់ «​តែ​» ខ្មៅ ៖ «​តែ​» ខ្មៅ​សម្បូរ​អាស៊ីដ​តានី​ក​ជួយ​កម្ចាត់​ស្នាម​កន្ទួល​ក្រហម និង រលាក​ធ្វើឱ្យ​ស្បែក​រលោង ។
​វិធី​ធ្វើ​
១-​ផ្សើម​ថង់​តែ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ​រួច​យកមក​ត្រដុស​ថ្នមៗ​លើ​ស្បែក​ប្រមាណ ២ ទៅ ៣ នាទី​(​ធ្វើ ៤ ទៅ ៥ ដង ក្នុង ១ ថ្ងៃ​) ។
២-​ត្រាំ​ថង់ «​តែ​» ក្នុង​ទឹក​ក្តៅ​ប្រមាណ ២ ទៅ ៣ នាទី ស្រង់​ចេញ ហើយ​ច្របាច់​ពូត​ទឹក​ពី​ថង់​«​តែ​» ដាក់​ចានតូ​ចមួយ​បន្ថែម​ទឹកដូង ១ ស្លាបព្រា​កាហ្វេ រួច​ប្រើ​សំឡី​ជ្រលក់​ជូត​សង្កត់​ថ្នមៗ​(​ធ្វើ ២ ដង ក្នុង ១ ថ្ងៃ និង បន្តធ្វើ ២ ទៅ ៣ ថ្ងៃ​ទៀត​) ។

៧.​ប្រទាល​កន្ទុយក្រពើ ៖ ជួយ​ឱ្យ​កន្ទួល​ក្រហម​រមាស់ និង ហើម​រលាក​ឆាប់​ជាសះស្បើយ និង ធ្វើឱ្យ​ស្បែ​កមាន​សំណើម ។
​វី​ធី​ធ្វើ ៖ យក​ជេ​ល​ប្រទាល​កន្ទុយក្រពើ​ត្រដុស​ស្បែក​ទុកឱ្យ​ស្ងួត​ប្រហែលជា​កន្លះ​ម៉ោង រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់ (​ធ្វើ ២ ទៅ ៣ ដង ក្នុង ១ ថ្ងៃ និង បន្តធ្វើ ២ ទៅ ៣ ថ្ងៃ​ទៀត​) ។​

៨.​ទឹកឃ្មុំ ៖ ជួយ​ការពារ​មេរោគ​ឆ្លង​នានា​ផ្តល់​សំណើម​ដល់​ស្បែក និង កាត់បន្ថយ​អាការ​ហើម​រលាក ។
​វី​ធី​ធ្វើ ៖ លាប​ទឹកឃ្មុំ​លើ​ស្បែក​ដែលមាន​រោម​កប់​ទុកចោល​ឱ្យ​ស្ងួត​ប្រមាណ ១០ នាទី រួច​លាង​ចេញ ដោយ​ប្រើ​ទឹក​ត្រជាក់​(​ធ្វើ ៣ ទៅ ៤ ដង ក្នុង ១ ថ្ងៃ​) ។

៩.​ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ ជួយ​កម្ចាត់​រលាក​ធ្វើឱ្យ​ស្បែក​រលោង​កម្ចាត់​បាក់តេរី​ផ្សិត និង ការពារ​រោគ​សើ​ស្បែក​នានា ។
​វី​ធី​ធ្វើ ៖ យក​សំឡី​ជ្រលក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​លាប​ត្រង់​បរិវេណ​ស្បែ​កមាន​រោម​កប់​ទុកចោល​ឱ្យ​ជ្រាបចូល​ស្បែក​រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ (​ធ្វើ ២ ដង ក្នុង ១ ថ្ងៃ​) ។

១០.​ត្រសក់ ៖ ជួយផ្តល់​សំណើម​កម្ចាត់​រលាក​បំបា​ត់​អាការ​ឈឺចាប់ និង រមាស់​ស្បែក ។
​វិធី​ធ្វើ​
១-​ហាន់​ត្រសក់​ជា​ចំណិតៗ​ទុក​ក្នុង​ទូទឹកកក​កន្លះ​ម៉ោង រួច​យកមក​ត្រដុស​ថ្នមៗ​លើ​ស្បែក (​ធ្វើ​៤ ទៅ ៥ ដង ក្នុង ១ ថ្ងៃ និង បន្តធ្វើ ៤ ទៅ ៥ ថ្ងៃ​ទៀត​) ។
២-​កិន​ត្រសក់​កន្លះ​ផ្លែ​លាយ​ជាមួយ​ទឹកដោះគោ ១ ភាគ ៣ ពែង ទុក​ក្នុង​ទូទឹកកក ២ ទៅ ៣ នាទី រួច​យក​សំឡី​ជ្រលក់​ជូត​បរិវេណ​ស្បែក ដែលមាន​រោម​កប់​ទុកចោល ២ ទៅ ៣ នាទី​រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ (​ធ្វើ ២ដង ក្នុង ១ថ្ងៃ និង បន្តធ្វើ ២ ទៅ ៣ ថ្ងៃ​ទៀត​) ៕​ ​ប្រភព៖ khtoem

  • វិធី​កម្ចាត់​រោម​កប់​ក្រោម​ស្បែក​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:សុខភាព
Tags: