មូលហេតុ​ដែលលើយន្តហោះ​ហាមជក់បារី​ តែឃើញ​មាន​ប្រដាប់​គោះបារី

​ប្រសិនបើ​ពុំបាន​ស្វែងយល់​ទេនោះ យើង​នឹង​គិតថា នេះ​ជា​រឿង​មួយ​ពុំ​ចាំបាច់ ។ អ្នក​ខ្លះទៀត និយាយថា គេ​ហាមឃាត់​ការជក់បារី ពេល​ហោះហើរ តែ​ពេល​យន្តហោះ​ឡើង ឬ ចុះ គេ​អាច​ជក់បារី​បាន ? នេះ​ជាការ​យល់ឃើញ​ខុសឆ្គង ។​

​ស្នងការ​គ្រប់គ្រង​អាកាសចរណ៍​សហព័ន្ធ​អាមេរិក សំណូមពរ​ឲ្យ​អ្នកដំណើរ​ទាំងអស់​ត្រូវ​អនុវត្ត គោរព​បទបញ្ជា​ហាមឃាត់​នេះ តែ​ក៏​សំណូមពរ​ឲ្យ​មាន​ប្រដាប់​គោះ​បារី​ទុក​សំរាប់ “​អ្នក​ពុំ​គោរព​” ព្រោះថា ប្រសិនបើ​ពុំមាន​ប្រដាប់​គោះ​បារី​ទេ ពួកគេ​អាច​គប់​កន្ទុយបារី​នេះ​ពាសវាល​ពាសកាល ។ ប្រសិនបើ​កន្ទុយបារី​នៅ​ឆេះ រួច​ត្រូវបាន​បោះ​ចូល​ធុងសំរាម​វិញ​នោះៗ អគ្គីភ័យ​ប្រាកដជា​កើតមាន ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នកដំណើរ​ទាំងអស់ ។​

​ដូច្នេះ មូលហេតុ​ដែល​ត្រូវ​ឲ្យ​មាន​ប្រដាប់​គោះ​បារី នៅ​ទ្វារ​បន្ទប់​អនាម័យ គឺ​ផ្តើមចេញពី​មូលហេតុៈ សុវត្ថិភាព​! ។​

​ដើម្បី​សុវត្ថិភាព​ដល់​ខ្លួន​របស់​អ្នក​ផ្ទាល់ និង​អ្នកដំណើរ​លើ​យន្តហោះ ដាច់ខាត​ពុំ​ត្រូវ​ជក់បារី​លើ​យន្តហោះ​ទេ​! ។ លើសពីនេះ អ្នក​គួរ​ចែករំលែក​វា​ទៅ​ឲ្យ​អ្នកដទៃ​បាន​ដឹងផង ៕ ដោយ​៖ សូលី​សា​

មូលហេតុ​ដែលលើយន្តហោះ​ហាមជក់បារី​ តែឃើញ​មាន​ប្រដាប់​គោះបារី

ប្រភពៈ CEN