ពានUEFA Champions League មានគម្រោងកែទម្រង់ លេងជាថ្មី

អង់គ្លេស៖ ក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League គ្រោងធ្វើកំណែទម្រង់ធំថ្មី ដើម្បីធ្វើឲ្យមានជំនួប ក្រុមធំៗប៉ះគ្នាកាន់តែ ច្រើនប្រកួត និងកាន់តែទាក់ទាញ សម្រាប់អ្នកទស្សនាជុំវិញ ពិភពលោក ចំពោះទម្រង់ថ្មីរបស់ UEFA មានន័យថា ក្រុមទាំងអស់ នឹងចាប់ឆ្នោតប៉ះគ្នាវគ្គ Knock-Out (២ជើង ចាញ់ ធ្លាក់) សិនមុនបន្តទៅកាន់ វគ្គចែកពូល នេះបើតាមការចេញ ផ្សាយគេហទំព័រ mirror  នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៦កន្លងទៅ។

ក្រុមទាំង១៦ ដែលឡើងផុតវគ្គ Knock-Out នឹងត្រូវចែកជា២ពូល ហើយក្នុងមួយពូលមាន៨ក្រុម ចំពោះក្រុមដែលទទួល បានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនឹងឡើងប៉ះគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដូច្នេះទម្រង់នេះនឹងគ្មានវគ្គ ខ្វែង១៦ក្រុម និងវគ្គខ្វែង៨ក្រុមចុងក្រោយ ដូចរាល់ដងទៀតទេ ផ្ទុយទៅវិញក្នុងវគ្គចែកពូល ដែល១ពូលមាន៨ក្រុមនេះ នឹងមានការប្រកួត ក្រុមខ្លាំងប៉ះក្រុមខ្លាំង កាន់តែច្រើនប្រកួត ព្រោះត្រូវប្រកួតវិលជុំ ប៉ះគ្នា២ជើង។

មូលហេតុដែលធ្វើឲ្យ UEFA ចង់ប្ដូរទម្រង់ថ្មីនេះ គឺដើម្បីកាត់បន្ថយការ ប្រកួតរវាងក្រុមមិនសូវខ្លាំង ប៉ះក្រុមកំពូលៗច្រើន ប្រកួតក្នុងពូល ដូចរាល់ឆ្នាំ។  UEFA អាចនឹងប្រកាសទម្រង់ថ្មីនេះផ្លូវការ នៅដើមខែកញ្ញាខាងមុខ ពេលក្របខ័ណ្ឌកំពូលមួយនេះ ចុះកុងត្រាលក់សិទ្ធ ឲ្យទូរទស្សន៍ នៅរយៈពេល៣ឆ្នាំ ខាងមុខទៀតចប់រួចរាល់៕

ពានUEFA Champions League មានគម្រោងកែទម្រង់ លេងជាថ្មី

ពានUEFA Champions League មានគម្រោងកែទម្រង់ លេងជាថ្មី

ពានUEFA Champions League មានគម្រោងកែទម្រង់ លេងជាថ្មី