ចិនពង្រឹង កុមារ ដើម្បីត្រៀមលើក ពានរង្វាន់បាល់ទាត់ ពិភពលោកខាងមុខ

ចិន៖ នៅភាគខាងត្បូង ក្នុងប្រទេសចិន មានកុមាររាប់រយនាក់ បានឈរព្រោងព្រាត ជាជួរ ក្នុងទីលានបាល់ទាត់  ដោយឈ្លៀកឈុតកីឡាពណ៌ក្រហម ឆើតឆាយ ច្រៀងចម្រៀងជាតិ និងត្រៀមខ្លួនដើម្បីក្លាយ ជាកីឡាករបាល់ទាត់ ចូលរួមប្រកួតពានរង្វាន់ពិភពលោក នាពេលខាងមុខ  នេះបើយោងតាម Skynews ចុះផ្សាយនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៦ ។

កុមាររាដែលឈរ ព្រោងព្រាតនេះ បានឈរចម្រៀងថា «ការក្លាយខ្លួនជាកីឡាករ បាល់ទាត់ គឺជាការប្រឹងប្រឹង មិនចេះចប់របស់យើង » ដែលធ្វើឡើងនៅសាលា បណ្ឌិតសភា ក្វាងចូវ ជាសាលាបាល់ទាត់ ធំជាងគេបំផុត នៅលើពិភពលោក ។

ប្រធានាធិបតីចិន Xi Jinping បាននិយាយថា «ក្តីសុបិន្តរបស់លោកផ្ទាល់ខ្លួន គឺដើម្បីប្រទេស ដោយចង់ឈ្នះពានរង្វាន់ លើពិភពលោក ទោះបីជាចិន ជាប់ចំណាត់ថ្នាក់ទី៩៧ ផ្នែកបាល់ទាត់ នៅចន្លោះ Guatemala និង Oman» ។

ថ្មីៗនេះក្របខណ្ដ Chinese Super League ចិនបានទិញកីឡាករជុំវិញពិភពលោក  ដោយជំរុញលើវិស័យ បាល់ទាត់របស់ខ្លួន ដើម្បីសម្រេចបំណងប្រាថ្នា។
 លោកXi Jin ping បានបញ្ជាឱ្យកីឡាចូលសិក្សា ថ្នាក់ជាតិនៅតាមសាលារៀន និងជាជម្រើសមួយក្នុងការប្រឡង ចូលសាកលវិទ្យាល័យជាតិនៅឆ្នាំនេះ៕

ចិនពង្រឹង កុមារ ដើម្បីត្រៀមលើក ពានរង្វាន់បាល់ទាត់ ពិភពលោកខាងមុខ

ចិនពង្រឹង កុមារ ដើម្បីត្រៀមលើក ពានរង្វាន់បាល់ទាត់ ពិភពលោកខាងមុខ