បវរកញ្ញាចក្រវាឡ Pia Wurtzbach សារភាពថា នាងកំពុងស្រលាញ់ គ្នាជាមួយពេទ្យសង្ហា

ហ្វីលីពីន៖ ក្រោយគ្រូពេទ្យសង្ហាឈ្មោះ Varshavski ប្រកាសថាខ្លួនកំពុងមាន ទំនាក់ទំនងស្នេហ៍ ជាមួយ បវរកញ្ញាចក្រវាឡ ២០១៥នាង Pia Wurtzbach ថ្មីៗនេះស្រីស្រស់ Pia ក៏បានសារភាព ដែរថាអ្នកទាំងពីរ កំពុងស្រលាញ់គ្នាពិតមែន ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះថា ក្នុងពេលជួបសម្ភាស ជាមួយកម្មវិធី Extra ជាកម្មវិធីសម្ភាសតារា Hollywood ស្រីស្រីវ័យ២៦ឆ្នាំ Pia Wurtzbach បានសារភាពថា នាងពិតជាកំពុង មានស្នេហាជាមួយ ពេទ្យសង្ហារ Varshavski ពិតមែន ។

នាងថា“ ខ្ញុំកំពុងមានស្នេហាមែន តែមិនមែន Mr. Universe ទេគឺគ្រូពេទ្យ Varshavski ដែលមានងារក្នុង Instagram ថា Sexiest Doctor Alive"។ បន្ទាប់ពីបង្ហោះរូបជាមួយគ្នា ជាច្រើនសន្លឹក កាលពីសប្តាហ៍មុន គ្រូពេទ្យសង្ហាររូបនេះ ក៏បាននិយាយប្រាប់ Wonderwall ដែរថាខ្លួនកំពុង មានស្នេហាជាមួយ Pia ។

មុនពេលប្រកាសដំណឹងដ៏គួរឲ្យចាប់អារម្មណ៍នេះ ទាំងគ្រូពេទ្យ និង Pia បានបង្ហោះរូបថតជាមួយគ្នា ក្នុងបណ្តាញទំនាក់ទំនង ផ្ទាល់ខ្លួនដោយគ្មានអ្វី លាក់បាំងនោះទេ ហើយអ្នកគាំទ្រ ជាច្រើនក៏បានសាទរ ដំណឹងនេះផងដែរ ៕