អ្នកគាំទ្រ​​ថា Naeun មុខឆាប់ចាស់ជាងមុន ខណៈពេល កំពុងប្រជែងសម្រស់ ជាមួយកញ្ញ​​ Seolhyun

កូរ៉េខាងត្បូង៖ បច្ចុប្បន្នកញ្ញា Naeun កំពុងតែទទួលបានការគាំទ្រជាខ្លាំង ដោយសារតែសម្រស់ដ៏ទាក់ទាញមានមន្តស្នេហ៏របស់នាង។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ត្រូវបានមហាជនទទួលស្គាល់ថា នាងគឺជាតារាស្រីម្នាក់ ដែលមានសម្រស់ស្រស់ស្អាតបំផុតផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីបានឃើញនូវរូបថតថ្មីៗ  ប៉ុន្មានសន្លឹករបស់តារា ចម្រៀងប្រចាំផលិតកម្ម Plan A Entertainment នេះមក ក៏មានក្រុមអ្នកនិយមលេង អីុនធឺណិតជាច្រើន ពួកគេបានអះអាងថា កញ្ញាNaeun មើលទៅដូចជាមានភាព ចំណាស់ជាងមុនយ៉ាងឆាប់រហ័ស។ ហើយក៏មានអ្នកគាំទ្រមួយចំនួនទៀត បានអះអាងទៀតដែរថា កញ្ញា Naeun បានបាត់បង់នូវរូបរាងដែលស្រស់ស្រាយ និងគួរឲ្យស្រលាញ់របស់នាងពីមុនបាត់ហើយ ហើយបច្ចុប្បន្ននេះផងដែរ ក្រុមអ្នកគាំទ្រជាច្រើន កំពុងធ្វើការប្រៀបធៀបសម្រស់ របស់កញ្ញាNaeun ទៅនឹង តារាស្រីស្រស់ៗស្អាតជាច្រើន ដូចជា កញ្ញា seolhyun ជាដើម។
ចុះចំពោះប្រិយមិត្តខ្មែរឡូតវិញ យល់ឃើញដូចអ្នកគាំទ្រអស់ទាំងនេះដែរឬទេ?

កញ្ញា Seolhyun រូបភាពខាងក្រោម

ប្រភព៖ koreaboo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload