រូបថតកូនស្រី របស់ម៉ារីម៉ា នៅឆ្នេរសមុទ្រ ធ្វើឲ្យផ្អើល អ្នកលេងហ្វេសប៊ុក ព្រោះតែមុខមាត់​ Cute ពេក!

ហ្វីលីពីន៖ ក្នុងមួយរយៈក្រោយនេះ កូនស្រីតូចរបស់ តារាសម្តែងស្រី Marian Rivera ហៅនាងម៉ារីម៉ា ហាក់ដូចជាមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងបណ្តាញសង្គម ព្រោះតែមុខមាត់Cuteពេក។ 

កាលពីម្សិលមិញនេះដែរ ក្រុមគ្រួសាររបស់នាងម៉ារីម៉ា បានធ្វើដំណើរកំសាន្តលំហែកាយ នៅឯឆ្នេរសមុទ្រយ៉ាងមានសុភមង្គល។ ហើយមិនតែប៉ុណ្ណោះ រូបនាងក៏បានបង្ហោះរូបថតកូនស្រីមួយសន្លឹកផងដែរ ចូលទៅក្នុងទំព័រហ្វេសប៊ុក។

ចំពោះរូបថតមួយសន្លឹក របស់កូនស្រីនាងម៉ារីម៉ានេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងហ្វេសប៊ុក ព្រោះថា មុខកូនស្រីនាង ពិតជាគូរឲ្យស្រឡាញ់ ជាមួយនឹងកែវភ្នែកធំៗ និងច្រមុះខ្ពស់ស្រូច។ ហើយជាពិសេស រូបថតនេះ ក៏ត្រូវបានគេចុច Like ជិត១លាននាក់ និងចែករំលែក ទៅដល់រាប់ម៉ឺនដងឯណោះ៕

តោះមើលរូបថត Cute របស់កូនម៉ារីម៉ា នៅឯឆ្នេរសមុទ្របន្តិចមើល៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload