ឈិត សុវណ្ណបញ្ញា និង ចន ច័ន្ទលក្ខិណា ចូលរួមលើកកម្ពស់ ការចាយប្រាក់រៀល

ភ្នំពេញៈ តារាសម្តែងចាស់វស្សា អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហាញពីសកម្មភាព ក្នុងការជម្រុញឲ្យ ប្រជាពលរដ្ឋ ងាកមកចូលរួមលើកកម្ពស់ ការចាយប្រាក់រៀល ជំនួសរូបិយវត្ថុបរទេស ។

នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានសកម្មភាពរបស់ ប្រជាពលរដ្ឋជាច្រើន បានងាកមកចូលរួម លើកកម្ពស់ ការចាយវាយប្រាក់រៀល ជំនួសរូបិយវត្ថុផ្សេង ។ ជាក់ស្តែងដូចជាពេលថ្មីៗនេះ មានវត្តមានអ្នកសិល្បៈ ពីរដួង គឺអ្នកនាង ចន ច័ន្ទលក្ខិណា និង កញ្ញា ឈិត សុវណ្ណបញ្ញា បានរំលេចសារសំណូមពរ ដល់ប្រជាពលរដ្ឋយើង ឲ្យងាកមកចូលរួមលើកតម្កើង រូបិយវត្ថុប្រាក់រៀលខ្មែរ ហើយចូលរួមផ្សព្វផ្សាយ ដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ យើងផ្សេងទៀត ព្រោះថាប្រសិនបើយើង មិនចូលរួមលើកកម្ពស់ទេ ប្រាក់រៀលយើងអាចធ្លាក់តម្លៃ ។

សូមជម្រាបផងដែរថា អាវ យឺតដែលតារាទាំងពីរដួង ពាក់ដើម្បីធ្វើការផ្សព្វផ្សាយនោះ គឺមានតម្លៃត្រឹមតែ ៧០០០រៀល តែប៉ុណ្ណោះ ដោយតម្លៃនេះ គឺជា តម្លៃវិភាគទាន ដើម្បីផ្សព្វផ្សាយអាវប្រាក់រៀល ទៅគ្រប់ទីកន្លែង លើកស្ទួយលុយរៀល របស់ខ្មែរយើង ឲ្យកាន់តែទូលំទូលាយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload