ក្រុម​យុវជន​បន្ត​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ស្នើ​ឲ្យ​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែ​អាត់​សំឡេង

លោក ស្រី ចំរើន និង​ក្រុម​យុវជន​របស់​លោក​ជាង១០នាក់​ផ្សេង​ទៀត បន្ត​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា នៅ​ថ្ងៃទី២៥ មិនា ដើម្បី​ស្នើ​ឲ្យ​កោះ​ហៅ​លោក កឹម សុខា ចេញ​មុខ​បកស្រាយ​រឿង​ខ្សែ​សំឡេង​លេច​ធ្លាយ។

ញតិ្ត​របស់​ក្រុម​យុវជន​នេះ ស្នើ​ឲ្យ​រដ្ឋសភា ចាត់​ការ​លើ​ខ្សែ​អាត់ ដែល​គេ​អះអាង​ថា ជា​សំឡេង​របស់ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ឲ្យ​ស្រី​កំណាន់​យក​កូន​ចេញ។

រដ្ឋសភា​បាន​ទទួល​ញត្តិ​របស់​ក្រុម​យុវជន​នេះ​ហើយ។ ពេល​កន្លង​ទៅ​អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ធ្លាប់​បាន​ដាក់​លិខិត​ស្នើ​ឲ្យ​លោក កឹម សុខា មក​ឆ្លើយ​បំភ្លឺ​ម្ដង​រួច​ទៅ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ការ​ឆ្លើយ​តប​ពី​លោក កឹម សុខា នោះ​ទេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នៅ​យប់​នេះ....

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។