ក្រុម​ព្រះសង្ឃ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើល​សង់​របង​និង​ខ្លោងទ្វារ​ពុទ្ធសាសនបណ្ឌិត្យ​ថ្មី​ឡើង​វិញ

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ រួម​នឹង​ព្រះ​សង្ឃ​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២៥ មីនា ធ្វើ​សន្និសីទ​កាសែត ស្នើ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើល(Naga World) សាងសង់​របង និង​ខ្លោង​ទ្វារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ឡើង​វិញ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អះអាង​ថា ក្រុមហ៊ុន​និង​ក្រសួង​ធម្មការ​ធ្លាប់​បាន​សន្យា​ថា នឹង សាងសង់​របង និង​ខ្លោង​ទ្វារ​ថ្មី​ឡើង​វិញ ដោយ​រក្សា​នូវ​រចនាបថ​ដើម៖ «នេះ​ជា​អ្វី​អាត្មា (ប៊ុត ប៊ុនតិញ) ចងចាំ​នៅ​ពេល​នោះ ប៉ុន្តែ​ស្រាប់​តែ​ពេល​នេះ មិន​បាន​ធ្វើ​ថ្មី​ទេ គឺ​គេ​រើស​អ្វី​ដែល​បាន​វាយ​ចោល មក​ធ្វើ​ទប់។ ហើយ​កន្លែង​ខ្លះ​ដាក់​បណ្ដុះ​ដែក តែ​កន្លែង​ខ្លះ​ទៀត​អត់​ទេ ចំណែក​គ្រឿង​ក្រោម​អត់​ដែល​បាន​ចាក់​ថ្មី ឬ​បុក​គ្រឹះ​ថ្មី​ទេ គឺ​នៅ​ចាស់​ដែរ»

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បន្ត​ថា ព្រះតេជព្រះគុណ​បារម្ភ​ខ្លាច​មាន​បញ្ហា​រលំ​ជាដើម ព្រោះ​កន្លង​មក​ក្រុមហ៊ុន​​បាន​បុក​គ្រឹះ​ធ្វើ​ផ្លូវ​ក្រោម​ដី និង​យក​ឧបករណ៍​បុក​គ្រឹះ មក​បុក​របង​ខ្លោង​ទ្វារ ធ្វើ​ឲ្យ​រង្គើ​ផង​ដែរ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នៅ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។