មើល​តម្លៃ​ iPhone SE ​នៅ​ក្នុង​ប្រទេស​ចំនួន​១០​​

នៅ​ទី​បំផុត​ក្រុមហ៊ុន​ Apple ចាប់​ផ្ដើម​បើក​ទទួល​​ការ​កុម្ម៉ង់​ទុក​មុន​ចំពោះ​​ម៉ូដែល​ iPhone ស៊េរី​ថ្មី​​រួម​ទាំង​ iPad Pro ទំហំ​៩,៧​អ៊ីញ​នៅ​ក្នុង​ប្រទេស​ចំនួន​១០​ដោយ​មាន​តម្លៃ​ខុសៗ​គ្នា​ទៅ​តាម​តំបន់។ បញ្ជី​ខាង​ក្រោម​បង្ហាញ​ពី​តម្លៃ​ iPhone SE នៅ​ក្នុង​ប្រទេស​ទាំង​១០។

 

មើល​តម្លៃ​ iPhone SE ​នៅ​ក្នុង​ប្រទេស​ចំនួន​១០​​

​​​​​​​​តម្លៃ​នៅ​​សហរដ្ឋអាមេរិក

 

ប្រទេស​

iPhone SE 16GB

iPhone SE 64GB

អូស្ត្រាលី​

ប្រមាណ​ ៥១០​ដុល្លារ​

ប្រមាណ​ ៦២២​ដុល្លារ​

កាណាដា​

ប្រមាណ​ ៤៣៦​ដុល្លារ​

ប្រមាណ​ ៥៣៤​ដុល្លារ​

ចិន​

ប្រមាណ​ ៥០៤​ដុល្លារ​

ប្រមាណ​ ៦២៧​​ដុល្លារ​

បារាំង​

ប្រមាណ​ ៥៤៥​ដុល្លារ​

ប្រមាណ​ ៦៥៧​ដុល្លារ​

អាល្លឺម៉ង់​

ប្រមាណ​ ៥៤៥​ដុល្លារ​

ប្រមាណ​ ៦៥៧​ដុល្លារ​

ហុងកុង​

ប្រមាណ​ ៤៤៩​ដុល្លារ​

ប្រមាណ​ ៥៥២​ដុល្លារ​

ជប៉ុន​

ប្រមាណ​ ៤៦៦​ដុល្លារ​

ប្រមាណ​ ៥៧២​ដុល្លារ​

នូវែលហ្សេឡង់​

ប្រមាណ​ ៥០០​ដុល្លារ​

ប្រមាណ​ ៦៣៤​ដុល្លារ​

សិង្ហបុរី​

ប្រមាណ​ ៤៧៩​ដុល្លារ​

ប្រមាណ​ ៦០៣​ដុល្លារ​

អង់គ្លេស

ប្រមាណ​ ៥០៦​​ដុល្លារ​

ប្រមាណ​ ៦១៩​ដុល្លារ

 

គួរ​បញ្ជាក់​ថា​ថ្ងៃ​ទី​៣១​ខែ​មីនា​នេះ​ ​ផលិត​ផល​​ Apple ស៊េរី​ថ្មី​ទាំង​ iPhone SE និង​ iPad Pro នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ទាំង​១០​ខាង​លើ។ ដោយ​ឡែក​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​អាច​នឹង​ចាប់​ផ្ដើម​លក់​អំឡុង​ខែ​មេសា​ខាង​មុខ​នេះ៕

 

ចុច​អាន៖ ទស្សនាវដ្ដី​​​​អាមេរិក​ល្បី​ឈ្មោះ​​មួយ​ផ្សាយ​ថា​ Galaxy S7 ជា​ស្មាតហ្វូន​ល្អ​ដាច់​គេ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AppleInsider