ហ្គេម សុក​និង​សៅ លេចធ្លោ​​​ដល់​កាសែត​អាមេរិក​ចុះ​ផ្សាយ

ហ្គេម​សុក​សៅ (Sok and Sao’s Adventure) ជា​ហ្គេម​កម្សាន្ត​បង្កើត​ឡើង​ដោយ​ក្រុម DirexPlay។ ហ្គេម​នេះ​បង្ហាញ​ពី​បេសកកម្ម​ផ្សងព្រេង​របស់​តួអង្គ​សុក​និង​សៅ ក្នុង​ការ​កម្ចាត់​មូស​ខ្លា​ដែល​ជា​ហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​គ្រុន​ឈាម​ពី​តំបន់​អង្គរ​ប្រទេស​កម្ពុជា​រហូត​ដល់​ព្រៃ​អាម៉ាហ្សូន​នៅ​ប្រេស៊ីល។ ដោយ​សារ​តែ​ Background បែប​ខ្មែរ និង Challenge ផ្សេងៗ​ដែល​បាន​រចនា​បញ្ចូល​ទៅ​ក្នុង​ហ្គេម​នេះ ទើប​ធ្វើ​ឱ្យ DirexPlay កាន់​តែ​មាន​ភាព​លេចធ្លោ។

 

ហ្គេម សុក​និង​សៅ លេចធ្លោ​​​ដល់​កាសែត​អាមេរិក​ចុះ​ផ្សាយ

ក្រុម DirexPlay 

 

កញ្ញា​ម៉ាលិះ ដែល​មាន​តួនាទី​ផ្នែក​ឌីហ្សាញ​ផ្នែក Background ហ្គេម​​នៅ​ក្នុង​ក្រុម DirexPlay ឱ្យ​ដឹង​ថា ក្រោយ​ឆ្លង​កាត់​ការ​បង្កើត​ហ្គេម​មួយ​ចំនួន​កន្លង​មក ក្រុម​កញ្ញា​បាន​រៀន​សូត្រ​យ៉ាង​ច្រើន​អំពី​ការ​ស្ទាបស្ទង់​ចិត្ត​អ្នក​និយម​ហ្គេម ពិសេស​នៅ​ក្នុង​ស្រុក។

 

ម៉ាលិះ​ថា ហ្គេម​មុនៗ​ក្រុម​កញ្ញា​ផ្តោត​ខ្លាំង​ពេក​ទៅ​លើ​ទីផ្សារ​ក្រៅ​ស្រុក​ជា​ជាង​ក្នុង​ស្រុក ដូច្នេះ​ហើយ​ទើប​មិន​សូវ​ទទួល​បាន​ជោគជ័យ​ខ្លាំង​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា។

 

ក្រោយ​មក​នៅ​ឆ្នាំ ២០១៤ ក្រុម DirexPlay បាន​បញ្ចេញ​​ហ្គេម​ថ្មី ​Sok and Sao’s Adventure  លើ Play Store និង Windows Phone ​ ដោយ​បាន​រចនា ទាំង​តួអង្គ​និង​ Background (មនុស្ស សត្វ ទី​កន្លែង…) បែប​ខ្មែរ គួប​ផ្សំ​នឹង Challenge ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ​ធ្វើ​ឱ្យ​អ្នក​លេង កាន់​តែ​ជក់ចិត្ត ហើយ​ដែល​នាំ​ឲ្យ​ហ្គេម​នេះ​កាន់​តែ​លេចធ្លោ​រហូត​កាសែត​អាមេរិក Windows Phone Central ចុះ​ផ្សាយ។

 

ហ្គេម សុក​និង​សៅ លេចធ្លោ​​​ដល់​កាសែត​អាមេរិក​ចុះ​ផ្សាយ

 

ហ្គេម​សុក​និងសៅ​ចុះ​ផ្សាយ​ដោយ Windows Phone Central 

 

យុវតី​ជំនាញ​ឌីហ្សាញ​រូប​នេះ​ថា  Sok and Sao’s Adventure នេះ​ហើយ ដែល​ធ្វើ​ឱ្យ DirexPlay កាន់​តែ​ទទួល​ការ​គាំទ្រ​ខ្លាំង ហើយ​កញ្ញា​និង​ក្រុម​ការងារ DirexPlay ទាំង​អស់​នឹង​បន្ត​ប្រឹងប្រែង​ផលិត​ហ្គេម​កម្សាន្ត​បង្ហាញ​ពី​អត្តសញ្ញា​ខ្មែរ​ឱ្យ​កាន់​តែ​ពិសេស​ថែម​ទៀត​ពេល​ខាង​មុខ ដើម្បី​បំពេញ​តម្រូវ​ការ​និង​ឱ្យ​បរទេស​ស្គាល់​ខ្មែរ​កាន់​តែ​ច្បាស់៕

 

ទាញ​យក​ហ្គេម Sok and Sao’s Adventure លើ Play Store /Windows Phone Store  

 

អាន៖ ហ្គេម​កូន​ខ្មែរ​មួយ ​​ត្រៀម​​បង្ហាញ​លើ Android, iOS និង Windows Phone

អាន៖ យុវតី​វ័យ​ក្មេង​​ជម្នះ​រៀន​ខ្លួន​ឯង​នៅ​ផ្ទះ៣ឆ្នាំ រហូត​ក្លាយ​ជា​អ្នក Design ហ្គេម​លេច​ធ្លោ​ក្នុង​ស្រុក

 

អត្ថបទ៖ ប៉ែត ផាន់និត