នាឡិកា​ដៃ​​ចម្លែក​តម្លៃ​ដល់​ទៅ​ជាង​១ម៉ឺន​ដុល្លារ​ តែ​​មិន​មាន​បង្ហាញ​ម៉ោង

​​​​​​ក្រុមហ៊ុន​​ផលិត​នាឡិកា​ដៃ​របស់​ប្រទេស​ស្វីស​ឈ្មោះ​ Hautlence បាន​បង្ហាញ​នូវ​នាឡិកា​ដៃ​ស៊េរី​ថ្មី​មួយ​ប្រភេទ​​ដែល​មាន​តម្លៃ​ថ្លៃ​ ប៉ុន្តែ​បែរ​ជា​មិន​មាន​បង្ហាញ​ម៉ោង​ទៅ​វិញ។

 

នាឡិកា​ដៃ​​ចម្លែក​តម្លៃ​ដល់​ទៅ​ជាង​១ម៉ឺន​ដុល្លារ​ តែ​​មិន​មាន​បង្ហាញ​ម៉ោង

 

នាឡិកា​ដៃ​នេះ​គឺ​ជា​ម៉ូដែល​ The Playground Labyrinth ដោយ​វា​មិន​មាន​បង្ហាញ​ម៉ោង​នោះ​ទេ​ ប៉ុន្តែ​​បែរ​ជំនួស​ដោយ​ហ្គេម​សួន​វង្វេង​សម្រាប់​​ឲ្យ​​​លេង​ទៅ​វិញ។ នៅ​លើ​វិបសាយ​របស់​ក្រុមហ៊ុន​ផលិត​នាឡិកា​ខាង​លើ​បាន​រៀប​រាប់​​ពី​នាឡិកា​នេះ​ថា​ ​ជា​វត្ថុ​ដែល​គ្មាន​បាន​ការ​ប៉ុន្តែ​​មាន​ប្រយោជន៍។

 

នាឡិកា​ដៃ​​ចម្លែក​តម្លៃ​ដល់​ទៅ​ជាង​១ម៉ឺន​ដុល្លារ​ តែ​​មិន​មាន​បង្ហាញ​ម៉ោង

 

គួរ​បញ្ជាក់​ថា​នាឡិកា​នេះ​ស្ថិត​នៅ​ក្នុង​ស៊េរី​ផលិត​មាន​ចំនួន​កំណត់​ដោយ​វា​មាន​ចែក​ចេញ​ជា​ពីរ​ម៉ូដែល​ 01 និង​ 02 ហើយ​តម្លៃ​របស់​វា​ប្រមាណ​ជា​ ១២៧០០​ដុល្លារ​ក្នុង​មួយ​គ្រឿង៕​​​

 

ចុច​អាន៖ អាមេរិក​បាន​ប្រកាស​ផ្ដល់​រង្វាន់​​១០ម៉ឺន​ដុល្លារ​ សម្រាប់​អ្នក​​អាច​​វែក​មុខ​ Hacker ពួក​ ISIS

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail