កាន់​តែ​ទំនើប​ជា​មួយ​ ​Lincoln Navigator​ ​Concept​

Lincoln​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​មួយ​របស់​សហរដ្ឋអាមេរិក​ ​ទើប​តែ​បាន​ដាក់​តាំង​បង្ហាញ​នូវ​រថយន្ត​សម្រាប់​ពេល​អនាគត ​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត​ក្នុង​ទី​ក្រុង​ញីវយ៉ក​។​

 

កាន់​តែ​ទំនើប​ជា​មួយ​ ​Lincoln Navigator​ ​Concept​
 
​រថយន្ត​​ម៉ូដែល​ ​Lincoln​ ​Navigator​ ​Concept​​ ​នោះ បាន​​ផ្ដល់​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជា​មួយ​នឹង​បច្ចេកវិទ្យា​ក៏​ដូច​ជា​ការ​រចនា​នូវ​រូបរាង​ដ៏​ទាក់ទាញ​ ​និង​ពោរ​ពេញ​ទៅ​ដោយ​អំណាច​នៃ​ប្រភេទ​រថយន្ត​របស់​អាមេរិក​ផង​ដែរ​។​
 
កាន់​តែ​ទំនើប​ជា​មួយ​ ​Lincoln Navigator​ ​Concept​
 
តួ​ខ្លួន​របស់​ ​Lincoln​ ​Navigator​ ​Concept​ ​ត្រូវ​បាន​គេ​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ ​ហើយ​វាមាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ម៉ាស៊ីន​ភ្លោះ​ ​V6​ ​Eco Boost ​​ ​ចំណុះ​ ​៣,៥លីត្រ​ ​និង​មាន​កម្លាំង​ជាង​៤០០សេះ​។​ ​លើស​ពី​នេះ​វា​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​វិភាគ​ស្ថាន​ភាព​ផ្លូវ​ ​ដែល​រថយន្ត​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កម្រិត​រំអុក​នៃ​បូម​រថយន្ត​ ​និង​ចង្កូត​តឹង​ធូរ​ដោយ​ស្វ័យប្រវត្ត​។​ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​វា​នៅ​មាន​មុខ​ងារ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​ ​និង​អម​មក​ជា​នូវ​បច្ចេកវិទ្យា​ទំនើប​ផ្សេងៗ​ទៀត​ផង​ដែរ​។​
 
កាន់​តែ​ទំនើប​ជា​មួយ​ ​Lincoln Navigator​ ​Concept​
 
ចំពោះ​ចំណុច​ពិសេស​របស់​ ​Lincoln​ ​Navigator​ ​Concept​ ​គឺ​ផ្ទៃ​ខាង​ក្នុង​មាន​បំពាក់​នូវ​កៅអី​ដែល​អាច​ផ្ដល់​ផាសុកភាព​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​ ​ហើយ​វា​ក៏​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​អេក្រង់​ ​Touch Screen ដែល​អាច​បញ្ជា​នូវ​មុខ​ងា​រផ្សេងៗ​របស់​រថយន្ត​​ ។ លើស​ពី​វា​ការ​មាន​ទ្វា​ពិសេស​បើក​ឡើង​លើ​ខុស​ពី​រថយន្ត​ធម្មតា​ផង​ដែរ​៕
 
កាន់​តែ​ទំនើប​ជា​មួយ​ ​Lincoln Navigator​ ​Concept​
 

 
អាន​បន្ត​ ​៖​  អត្ថន័យ​​នៃ​ឈ្មោះ​រថយន្ត​របស់​ Toyota ​អ្នក​ប្រហែល​មិន​ដឹង
 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
​ប្រភព​ ​៖​ motorauthority