ចាប់ខ្លួននារីម្នាក់ ពីបទរួមភេទ​ ជាមួយសត្វឆ្កែចិញ្ចឹម ២ក្បាល របស់នាង

អាមេរិក៖ ជារឿងហួសចិត្ត ដែលនារីក្រមុំវ័យ២១ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ពីបទរួមភេទជាមួយសត្វឆ្កែ  ចិញ្ចឹម២ក្បាលរបស់នាង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Miranda John អាយុ២១ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងត្រូវបានចោទប្រកាន់ ចំនួន៣ករណី ពីបទរួមភេទជាមួយសត្វឆ្កែចិញ្ចឹមរបស់នាង។

មុនពេលបែកការណ៍ អាជ្ញាធរបានធ្វើការសាកសួរមិត្តប្រុសរបស់នាង ទាក់ទងទៅនឹងករណីរំលោភសេពសន្ថវៈ លើនាង Miranda John​ ដោយរូបលោកបានបដិសេធការចោទប្រកាន់ ថាមិនបានធ្វើអ្វីទៅលើនាងឡើយ។

ផ្ទុយទៅវិញ មិត្តប្រុសរបស់នាង បានបង្ហាញភស្ថុតាងពិតប្រាកដ នូវវីដេអូឃ្លីបមួយទៅឲ្យខាងសមត្ថកិច្ច ដែលនាង Miranda បានផ្ញើមកឲ្យខ្លួន ដែលជាទិដ្ឋភាពនាង Miranda រួមភេទជាមួយសត្វឆ្កែ ២ក្បាល ដែលគេជឿជាក់ថា​​ ជាសត្វចិញ្ចឹមរបស់នាង។ 

បច្ចុប្បន្ននាងត្រូវបានតុលាការ សម្រចឲ្យបង់ប្រាក់ពិន័យ,០០០ដុល្លាអាមេរិកនិងកាត់ក្តីបន្តទៀត នៅថ្ងៃទី១៣ ខែមេសាខាងមុខ ខណៈដែលគេមិនទាន់ដឹងថានាង មានមេធាវីការពារក្តីឬនៅទេ៕    

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត