ជំនាញ​ផ្នែក​អារម្មណ៍​ទាំង ៤ ដែល​អ្នក​គួរ​អភិវឌ្ឍ​ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ

១) សមត្ថភាព​នៃ​ការ​យល់ និង គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង

 

នៅ​ពេល​ដែល​មនុស្ស​ធំ​ពេញ​វ័យ មនុស្ស​ទាំង​អស់​គឺ​មាន​ទំនួល​ខុស​ត្រូវ​ សម្រាប់​ការ​យល់​ដឹង និង ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​។ នៅ​ពេល​អ្នក​ចូល​ប្រឡូក​ក្នុង​វិស័យ​ការងារ​ គឺ​ទាមទារ​ឲ្យ​អ្នក​រក្សា​នូវ​ភាព​ចាស់​ទំ​ផ្នែក​អារម្មណ៍ យល់​ពី​អារម្មណ៍​ខ្លួន​ឯង​ និង ចេះ​គ្រប់​គ្រង​អារម្មណ៍​ទាំង​នេះ​ ដែល​វា​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ ក្លាយ​ជា​មនុស្ស​មាន​វិជ្ជាជីវៈ​។

 

២) សមត្ថភាព​ការ​តស៊ូ និង ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ផ្លូវ​អារម្មណ៍

 

មនុស្ស​គ្រប់​សុទ្ធ​រូប​មាន​បទពិសោធន៍​ អារម្មណ៍​អវិជ្ជមាន​ ពី​មួយ​ទៅ​មួយ​ ប៉ុន្តែ​ការ​ចេះ​តស៊ូ​ផ្នែក​អារម្មណ៍​ ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ឡើង​ គឺ​ជា​សមត្ថភាព​ ដែល​អាច​រុញ​ច្រាន​ នូវ​អារម្មណ៍​ ធុញទ្រាន់ ហត់​នឿយ​ ដែល​ធ្វើ​ឲ្យ​ចិត្ត​អារម្មណ៍​ខ្លួន​ ភ្លឺ​ស្រឡះ​ឡើង។ បុគ្គល​ជោគជ័យ​ដឹង​ថា​អារម្មណ៍​ ភ័យ​ខ្លាច​ គឺ​មាន​ន័យ​ថា​ ខ្លួន​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ ឬ សាកល្បង​ព្យាយាម​អ្វី​ដែល​ថ្មី។ ការ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្លួន​មាន​ការ​ប្រកួត​ប្រជែង​ គឺ​អ្នក​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​នូវ​ស្ថានភាព​លំបាក​ក្នុង​ផ្លូវ​អារម្មណ៍ ដោយ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​វា​មក​កំណត់​នូវ​សកម្មភាព​អ្នក ឬ អាកប្បកិរិយា​របស់​អ្នក​ឡើយ។

 

៣) សមត្ថភាព​នៃ​ការ​ផ្លាស់​ប្តូរ​អារម្មណ៍

 

ការ​ផ្លាស់​ប្តូរ​ នូវ​អារម្មណ៍ ឬ ចិត្ត ជា​រឿយៗ​តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​មិន​សប្បាយ​ចិត្ត ដែល​នេះ​ជា​ផ្នែក​មួយ​តែង​កើត​ឡើង​ក្នុង​ជីវិត​របស់​មនុស្ស។ គ្រប់​របស់​អ្វីៗ​ទាំង​ មិន​អាច​មាន​ភាព​ស្ថិតស្ថេរ​ជា​រៀង​រហូត​នោះ​ឡើយ​ ។ ដូច្នេះ​ការ​ចេះ​ផ្លាស់​ប្តូរ​អារម្មណ៍​ អាច​ធ្វើ​ឲ្យ​អ្នក​ជា​មនុស្ស​កាន់​តែ ល្អ​ប្រសើរ​ឡើង​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​គិត។

 

៤) សមត្ថភាព​នៃ​ការ​លើក​ទឹកចិត្ត​ខ្លួន​ឯង

 

ភាព​វ័យ​ឆ្លាត​នៃ​អារម្មណ៍​របស់​មនុស្ស​ គឺ​ការ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ ព្រោះ​វា​ជួយ​ជំរុញ​ឲ្យ​អ្នក​ចេះ​រៀន​សូត្រ ចេះ​អភិវឌ្ឍ​ខ្លួន និង ហ៊ាន​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​នានា​ដែល​កើត​ឡើង​ចំពោះ​ខ្លួន។ ការ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ គឺ​ជា​វិធី​មួយ​ដែល​អាច​ឲ្យ​អ្នក​ វាយ​បំបាក់​នូវ​អារម្មណ៍​អវិជ្ជមាន ភាព​ថប់​អារម្មណ៍ ភាព​ភ័យ​ខ្លាច​ដែល​មាន​នៅ​ក្នុង​ខ្លួន​អ្នក។ ដូច្នេះ​ពេល​ខ្លះ​ការ​លើក​ទឹក​ចិត្ត អ្នក​មិន​ចាំ​បាច់​ស្វែង​រក​ពី​មនុស្ស​ដទៃ​ឡើយ​គឺ​ខ្លួន​អ្នក​ផ្ទាល់​ជា​ កម្លាំង​ថាមពល​ដ៏​ខ្លាំង​ក្លា​ក្នុង​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com