រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ឆៃ​និង​ត្រុយ​ធ្វើ​កាយវិការ​ចុះឡើង​ៗ ជល់​ក្បាល​គ្នា​ស្រែក​ក្រោ​ប​ក្បាល​ទាំងអស់​គ្នា ។

នាយ​ទ្រើ​ក កំពុង​ជិះ​កង់​ចូល​មក​ឈប់​ក្បែរ​តុ​ត្រី​ក្រឹម របៀប​ហត់​ដង្ហក់​និយាយ​មួយ​ៗ ដូច​ឈ្មោះ​របស់​គេ
ទ្រើ​ក​៖ លោក​បង ! ឲ្យ​លឿន​ឡើង​ទៅ​លោក​បង !

ទ្រើ​ក​និយាយ​មួយ​ៗ ទម្រាំ​តែ​ចប់ ហើយ​នាយ​ត្រុយ​ខំប្រឹង​ស្តាប់​ច​ង្ហ​រមាត់ ឆៃ​បើកភ្នែក​ធំ​ៗ
ឆៃ​៖ នែ​! អា​ទ្រើ​ក​! ហ្អែ​ង​កុំ​ទ្រើ​ក​ដូច​ឈ្មោះ​ពេក​បាន​ទេ​ហ្អា ! និយាយ​ទម្រាំ​តែ​ចេញ​មួយ​ម៉ាត់​ៗ អញ​ខំប្រឹង​ស្តាប់​ឡើង​រួយ​ត្រចៀក​ទៅ​ហើយ​! ហើយ​រៀន​និយាយ​ឲ្យ​មាន​ក្បាលមាន​កន្ទុយ​បន្តិច​ទៅ​មើល ! ហ្អែ​ង​ប្រុង​ឲ្យ​អញ​ទៅ​ណា លឿន​ៗ​ហ្នឹង !

ទ្រើ​ក​រឹត​ទ្រូង​បណ្តើរ​ឲ្យ​បាត់​ហត់ ចង្អុល​ទៅ​មាត់​ផ្លូវ​និយាយ ត​តា​ក់ត​តុ​ប
ទ្រើ​ក ៖ កូនក្រមុំ​លោក​មេ​ភូមិ​នៅ​ហាង​កាហ្វេ​ឯណោះ​លោក​បង ! ឆាប់​ទៅ​ឲ្យ​លឿន តិច​គេ​ទៅ​ផ្ទះ​វិញ​បាត់​! ខ្ញុំ​ឃើញ​ពួក​អរុណ​ក៏​នៅ​ទីនោះ​ដែរ ! វា​កំពុង​តែ​ចង់​លូក​ថ្លើម​លោក​បងហើយ !

ឆៃ​ស្ទុះ​ងើបឈរ​ដូច​ខឹង
ឆៃ​៖ យឺ ! អរុណ​! អា​អាចម៍គោ វា​ចង់​កាច់​ផ្កាម្លិះ​យក​ទៅ​ដោត​លើ​អាចម៍គោ​ផង​ហ្អី​! ពិតជា​មិន​ចេះ​ប្រមាណ​ខ្លួន​មែន​! ឯង​ក៏​អីចឹង​ដែរ​! ទម្រាំ​តែ​និយាយ​ចេញ​អូន​ភួង​ម្លិះ​របស់​អញ​ទៅ​ផ្ទះ បាត់​ហើយ​ក៏​មិនដឹង !

ឆៃ​រត់​ទៅ​អូស​ម៉ូតូ​ពីក្រោម​ផ្ទះ បញ្ឆេះ​មិន​ព្រម​ឆេះ​សោះ​។ ទ្រើ​ក និង​ត្រុយ នាំ​គ្នា​រត់​មក​ជួយ​រុញ​ម៉ុ​តូ
ត្រុយ​៖ លោក​បង​ដាក់​លេខ​ទៅ​! ដាក់​លេខ !

ទ្រើ​ក និង ត្រុយ រុញ​ម៉ូតូ ឆៃ​ដាក់​លេខ ទ្រើ​ក​និង​ត្រុយ​លោត​ឡើង​ជិះ​ម៉ូតូ​ពីក្រោយ​ឆៃ ឆៃ​បើក​លឿន​ពេក គ្រវី​ពេញ​ផ្លូវ ។
អរុណ នឿ​ន កែម រ៉េ​ត អង្គុយ​នៅ​តុ​មួយ​ជុំ​គ្នា ច័​ន្ទ្រ​លើក​កាហ្វេ​ទឹកដោះគោ ទឹក​ស៊ី​រ៉ូ និង​តែ​ក្រូចឆ្មា​មក​ដាក់​ឲ្យ​ក្រុម​អរុណ ។ ច័​ន្ទ្រ​លើក​កែវ​ដាក់​មុខ​គ្រប់​គ្នា តែ​អត់​មាន​កែវ​សម្រាប់ វ៉ា​ន់ ទេ ។ វ៉ា​ន់​បើកភ្នែក​ធំ​ៗ មើល​មុខ​ច័​ន្ទ្រ
វ៉ា​ន់​៖ ឯណា​កាហ្វេ​ទឹកដោះគោ​របស់ខ្ញុំ​! លក់​ឬ​មិន​លក់ ? បើ​មិន​ចង់​លក់​ទេ នឹង​អាល​គេ​ទៅ​ផឹក​កន្លែង​ផ្សេង !

ច័​ន្ទ្រ​ធ្វើ​មុខ​ឌឺ​ដាក់​វ៉ា​ន់ កាន់​ថាស​ដែល​ដាក់​កែវ រលាស់​ចុះ​រលាស់​ឡើង ក្បែរ​ក្បាល​របស់​វ៉ា​ន់ ធ្វើ​ឲ្យ​វ៉ា​ន់​ងាក់​គេច​ចុះឡើង​ៗ
ច័​ន្ទ្រ​៖ គឺ​ខ្ញុំ​មិន​ចង់​លក់​ឲ្យ​មនុស្ស​មាត់ដាច​! តើ​យ៉ាងម៉េច​ដែរ ? អត់​មាន​អ​ន្ទិ​តវ៉ា​ន់​ឯងម្នាក់​ផឹក​នៅ​តូប​នេះ ក៏​ខ្ញុំ​មិន​រលំ​ដែរ ចង់​ផឹក​កន្លែង​ណា​ក៏​ទៅ​ចុះ !

ម្លិះ​ញញឹម
ម្លិះ​៖ យ៉ាងម៉េច​ទៅ​ហើយ​ច័​ន្ទ្រ ! រវល់​តែ​នៅ​រករឿង​បង​វ៉ា​ន់​នឹង​ហើយ ! ទឹកដោះគោ​ទឹក​ក្តៅ​របស់ខ្ញុំ​ពេល​ណា​ទើបបាន !

ច័​ន្ទ្រ​លើក​ថាស​គ្រវី​ចុះឡើង​ដាក់​មុខ​វ៉ា​ន់
ច័​ន្ទ្រ​៖ មក​ពីមុខ​នឹង​គួរ​ឲ្យ​ចង់​រករឿង​នោះ​អី​! ឃើញ​មុខ​ឆ្អែត​បាយ​បី​ថ្ងៃ​ឯណោះ​! នៅ​មិនដឹង​ខ្លួន​ទៀត​! បើ​ដឹង​ថា​គេ​ជ្រេញ​មុខ​ប៉ុណ្ណឹង​ហើយ នៅ​ខំប្រឹង​អើត​ក្បាល​មក​ទៀត !

វ៉ា​ន់​បើកភ្នែក​ធំ​ៗ ស្ទុះ​ងើបឈរ​ឡើង
វ៉ា​ន់​៖ នែ​! នាង​ក្រមុំចាស់​! អាយុ​ប្អូន​គេ​ទេ​! ឲ្យ​ចេះ​ស្គាល់​សុជីវធម៌​ខ្លះ​ផង​! និយាយ​ជាមួយ​អ្នក​ណា​ក្បាល​ៗ ហ្នឹង !

ច័​ន្ទ្រ​ពែ​ប​មាត់​ដាក់​វិញ
ច័​ន្ទ្រ​៖ និយាយ​ជាមួយ​អ្នក​ឈរ​ពីមុខ​ហ្នឹងហើយ ! ម៉េច​ក៏​ចាំបាច់​សួរ ! ប៉ុណ្ណឹង​ម៉េច​ក៏​ចាំបាច់​សួរ ! ភ្លឺ​ម្លេះ​!

វ៉ា​ន់​បើកភ្នែក​ធំ​ៗ ខាំមាត់​ដាក់​ច័​ន្ទ្រ
វ៉ា​ន់​៖ កុំ​តែ​គិត​ថា​មនុស្ស​ស្រី​ទេ​!​ហឺ​! កុំ​អី​.....

ច័​ន្ទ្រ​បើកភ្នែក​ធំ​ៗ ក្តាប់ដៃ​ដាក់​វ៉ា​ន់​វិញ
ច័​ន្ទ្រ​៖ កុំ​អី​យ៉ាងម៉េច ! យ៉ាងម៉េច​និយាយ​ទៅ​មើល​! ចង់​យ៉ាងម៉េច !

វ៉ា​ន់ និង ច័​ន្ទ្រ ស​ង្គ្រឺ​ត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក កែវ​ស្ទុះ​ទៅ​ចាប់​ទាញ​ច័​ន្ទ្រ​ចេញ ហើយ​អរុណ​ស្ទុះ​ទៅ​ចាប់​ទាញ​វ៉ា​ន់
អរុណ​៖ បាន​ហើយ​ៗ ! អ្នក​ភូមិ​ផង​របង​ជាមួយ​គ្នា​សោះ​! ឈ្លោះ​គ្នា​ធ្វើ​អី​ទៅ​វ៉ា​ន់ ! រឿង​កន្លង​ហួសហើយ​បំភ្លេច​ចោល​ទៅ ទុក​ក្នុង​ចិត្ត​នាំ​តែ​សៅហ្មង អត់​ប្រយោជន៍ !

ឆៃ​ជិះ​ម៉ូតូ​ចូល​មក​ដល់ រួច​ឆៃ​និង​ត្រុយ ចុះ​ពីលើ​ម៉ូតូ​យ៉ាង​លឿង ចំណែក​ទ្រើ​ក​នៅ​ទើ​ម​ៗ ចុះ​ក្រោយ​គេ ឆៃ​ដើរ​ពើងទ្រូង គ្រវី​ខ្លួន ធ្វើ​ឬក​រាង​ប្រុស​សង្ហា ចូល​មក​ឈរ​ទល់មុខ​ភួង​ម្លិះ
ឆៃ​៖ ថ្ងៃនេះ​កម្រងផ្កា​ម្លិះ ចោល​គន្ធពិដោរ​ក្រអូប​សប់​សាយ​រសាត់​ទៅ​ដល់​នាសារ​បស់បង​ឆៃ ធ្វើ​ឲ្យ​បង​ឆៃ​នៅ​មិន​សុក បក់​មិន​ល្ហើយ ខំ​ស្កាត់​ពី​នាយ​មក​ដល់​អាយ
ដើម្បី​ឆោមឆាយ ម្ចាស់ជីវិត បេះដូង​ស្មោះ​ពិត តែ​ភួង​ម្លិះ​មួយ !

ភួង​ម្លិះ​ធ្វើ​មុខ​ហួសចិត្ត
ភួង​ម្លិះ​៖ អ្ហេ​! តួឯកល្ខោន ច្រៀង​ច្រ​លំ​រោង​ទេ​ដឹង ! នៅ​កន្លែង​នេះ​អត់​មាន​វង់​ល្ខោន​ទេ !

ឆៃ​បង្វិលខ្លួន​ជ្រែង​ហោ​បៅ​ចុះឡើង​ៗ ពីមុខ​ភួង​ម្លិះ
ឆៃ​៖ បង​មិន​បាន​ច្រ​លំ​រោងល្ខោន​ទេ​! គឺ​ក្លិន​ផ្កាម្លិះ​រសាត់​ទៅ​ដល់​ច្រមុះ​បង ទើប​បង​ប្រញាប់​ធ្វើ​ដំណើរ​ស្កាត់​មក​ជួប​ម្ចាស់​ដួងចិត្ត ! ភួង​ម្លិះ​មក​ទិញ​កាហ្វេ​មែន​ទេ ?
កែវ​៖ ច៎ា​! ពួក​យើង​មក​ទៀម​កាហ្វេ បើ​មិន​ទិញ​កាហ្វេ​ស្មានថា​មក​ទិញ​បន្លែ​ហ្អី !

(​នៅ​មាន​ត​)