គ្រោះថ្នាក់​ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​ចិន​មួយ​ស្លាប់​19​នាក់

ម្ចាស់​អណ្តូងរ៉ែ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤ មីនា ថា កម្មករ​រ៉ែ​១៩​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​១១០​នាក់​ទៀត​អាច​គេច​ផុត​ពី​គ្រោះថ្នាក់ បន្ទាប់​ពី​ការ​បាក់​ដី​កាលពី​យប់​ថ្ងៃ​ទី​២៣ មីនា ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយ​នៃ​ខេត្ត​សាន់​ស៊ី​ភាគ​ខាងជើង​ចិន ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​ក្រុមហ៊ុន SHANXI DATONG COAL MINE GROUP ជា​ម្ចាស់​អណ្តូងរ៉ែ​នេះ​បញ្ជាក់​ថា គ្រោះ​ថ្នាក់​នេះ​កើត​មាន​នា​ថ្ងៃ​ទី​២៣ មីនា វេលា​ម៉ោង​២២​និង​១០​នាទី ក្នុង​អណ្តូងរ៉ែ​មួយ​ស្ថិត​ក្នុងស្រុក​សាន​យី​ន ។ សរុប​កម្មករ​រ៉ែ​១២៩​នាក់​កំពុងធ្វើការ​ក្នុង​អណ្តូង​ពេល​កើត​គ្រោះថ្នាក់ ។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត ៕