បុរស​កម្សត់​ម្នាក់​ធ្លាក់ខ្លួន​ពិការ ប្រព​ន្ឋ​រត់​ទៅយក​ប្តី​ថ្មី ទុក​រូបគាត់ និង កូន ៤ នាក់​ឲ្យ​រស់នៅ​យ៉ាង​វេទនា​

6 Videos


គួរ​ឲ្យ​អាណិតអាសូរ​ខ្លាំងណាស់ ដែល​បុរស​ម្នា​ក់បាន​ធ្លាក់ខ្លួន​ពិការ​ហើយ​ត្រូវ​ប្រពន្ធ​រត់ចោល​ទៅយក​ប្ដី​ថ្មី​ទុក​ឲ្យ​រូបគាត់​រស់នៅ​យ៉ាង​វេទ​នា​ជាមួយ​កូន ៤ នាក់ គ្មាន​ផ្ទះ​រស់នៅ ដែល​សព្វថ្ងៃ​រស់នៅ​ក្រោម​ដើម​ស្វាយ​យ៉ាង​កម្សត់​វេទនា រក​អ្វី​ទីពឹង​គ្មាន​អត់បាយ​ក្រហាយ​ទឹក ពឹង​ទៅលើ​តែ​កូនៗ ៣ នាក់ ទៅធ្វើ​ការរក​ប្រា​ក់មក​ចិញ្ចឹម​គាត់ និង ទុក​ប្អូនប្រុស​ម្នាក់​ឲ្យ​នៅ​ថែ​ឪពុក ។​ ​

បុរស​កម្សត់​ម្នាក់​ធ្លាក់ខ្លួន​ពិការ ប្រព​ន្ឋ​រត់​ទៅយក​ប្តី​ថ្មី ទុក​រូបគាត់ និង កូន ៤ នាក់​ឲ្យ​រស់នៅ​យ៉ាង​វេទនា​

M88


​បុរស​កម្សត់​រូបនោះ មានឈ្មោះ មិត្ត ផាន ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ក្រោយពី​រូបគាត់​ជួប​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ជិត ៥ ឆ្នាំមុន ក៏​ធ្លាក់ខ្លួន​ពិ​ការដើរ​លែងរួច ប្រពន្ធ​របស់គាត់​ក៏បានរ​ត់ទៅ​យកប្តី​ថ្មី​ទុក​គាត់ និង កូនប្រុស​ស្រី ៤ នាក់ រស់នៅ​គ្មានអ្វី​ជាទី​ពឹង ផ្ទះសំបែង​ក៏​គ្មាន សព្វថ្ងៃ​រស់នៅ ក្រោម​ដើម​ស្វាយ គាត់​ងើប​មិន​រួច​ពី​កន្ទេល ។ កូន​របស់គាត់ ៣ នាក់ ទៅធ្វើ​ការ​ឲ្យ​គេ​នៅ​ឃុំ​ស្រ​យ៉ង បាន​ប្រាក់​បន្តិចបន្តួច យកមក​ចិញ្ចឹម​គាត់ និង កូនប្រុស ។​

បុរស​កម្សត់​ម្នាក់​ធ្លាក់ខ្លួន​ពិការ ប្រព​ន្ឋ​រត់​ទៅយក​ប្តី​ថ្មី ទុក​រូបគាត់ និង កូន ៤ នាក់​ឲ្យ​រស់នៅ​យ៉ាង​វេទនា​
​ ​
​បុរស​កម្សត់ មិត្ត ផាន និង កូនប្រុស បាន​លើកដៃ​សំពះ​សុំ​សប្បុរសជន​ទាំង ឡាយ ជាពិសេស​គឺ​សម្តេចនាយក​រដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មេត្តាជួយ​ដល់​ពួកគាត់​ផង បើ​មិន​ដូច្នោះ​ទេ រូបគាត់ និង កូនៗ​ប្រាកដជា​ដាច់ពោះ​ស្លាប់​ជាមិនខាន​ឡើយ ៕ សុថា​ត់​