លោក អ៊ិត សំហេង ស្នើឱ្យ​សហគ្រាស​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង គ្រឿងញៀន​

6 Videos


ភ្នំពេញ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បានធ្វើការ ណែនាំ​ទៅដល់​បណ្តា​សហគ្រាស​គ្រឹះស្ថាន និង រួម​បណ្តា​រោងចក្រ​ទាំងអស់​ត្រូវ​នាំគ្នា​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក៏ដូចជា​ទប់ស្កាត់​ការរីក​រាល​នៃ​មេរោគ​អេដស៍ និង បញ្ហា​គ្រឿងញៀន​នៅនឹងកន្លែង​ធ្វើការ ។ ការអំពាវនាវ​បែបនេះ​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ធ្វើឡើង​ក្នុងជំនួប​សវនាការ ការងារ​ជា​លើកដំបូង​ក្នុងការ​ប្រកាស​សមាសភាព​របស់​គណៈកម្មការ​ស​ម្រ​ប សម្រួល​ត្រីភាគី​នា ទីស្តីការក្រសួង​ការងារ ។

លោក អ៊ិត សំហេង ស្នើឱ្យ​សហគ្រាស​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង គ្រឿងញៀន​

M88


​មានប្រសាសន៍​ក្នុង​ពិ​នេះ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ និង គ្រឿងញៀន​នៅនឹងកន្លែង​ធ្វើការ​ជាប​ញ្ហា​រួមគ្នា​ក្នុងការ​រិះរក​មធ្យោបាយ​ទប់ស្កាត់​ក៏ដូចជា​ដោះស្រាយ​ឱ្យទាន់​ពេលវេលា ។ ដូចនេះ​ឃើញថា​គ្រប់​ក្រុមហ៊ុន សហគ្រាស​គ្រឹះស្ថាន អង្គការ ចៅ​កែ​រោងចក្រ និង រាជរដ្ឋាភិបាល​ចាំបាច់​ចូលរួមចំណែក​ប្រយុទ្ធ​នឹង​ការឆ្លង​មេរោគ​អេដស៍ ជំងឺអេដស៍ រួមទាំង​គ្រឿងញៀន​ដើម្បី​ការពារ​កុំឱ្យ​មានការ​ឆ្លង​ថ្មី​បន្ថែមទៀត​ដោយ​ផ្តោត​សំខាន់​លើ​ក្រុម​យុវវ័យ​កម្មករ និង កន្លែង​ផ្តល់​សេវា​កម្សាន្ត​សប្បាយ​ជាដើម ។​

លោក អ៊ិត សំហេង ស្នើឱ្យ​សហគ្រាស​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង គ្រឿងញៀន​

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានស្នើ​និយោជក​នៅតាម​គ្រឹះស្ថាន​ទាំងអស់​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​កម្មករនិយោជិត​ទាំងអស់​នៅ​កន្លែងធ្វើការ​ងារ និង ត្រូវ​ផ្តល់​ជា​រង្វាន់​លើក​ទឹក​ដល់ អ្នក​ដែល​បាន​ចូលរួម​ផ្តល់​ការអប់រំ និង អ្នកមាន​ចូលរួម ។ លោក​រដ្ឋមន្ត្រី បញ្ជាក់ទៀតថា «​បើ​ក្នុងករណី​រកឃើញថា មានកម្ម​ករ​និ​យោ​ជិ​កមាន​ផ្ទុក​មេ​អេដស៍​ក្រសួង​នឹង​ជួយ​ការពារ​សិទ្ធិ​នៅ​កន្លែង​ការងារ​តាមរយៈ​គណៈកម្មការ​សម្របសម្រួល​ត្រីភាគី​ប្រយុទ្ធ​ជំងឺអេដស៍ និង គ្រឿងញៀន​នៅ​កន្លែងធ្វើការ ដូចជា​៖ ផ្តល់​សេវា​ថែទាំ​ព្យាបាល​ឥតគិតថ្លៃ បន្ត​ឱ្យ​ពួកគាត់​បម្រើការ​ងា​រប​ន្ត​ទៀត​ដោយ​ពុំមាន​ការរើសអើង​ឡើយ ។ ហើយ​បើ​ក្រុម​ថៅកែ​និយោជក​ណា​មិន​គោលការណ៍​អាច​ប្រឈម​នឹង​ការដាក់ពិន័យ​ពុំខាន​» ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា​ក្រសួង​ការងារ​នឹង​អនុវត្ត​ចំពោះ​កន្លែង​ដែល​មិនទាន់​អនុវត្ត ឬ អនុញ្ញាត​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ​ដោយមាន​ការស្ម័គ្រចិត្ត តាំងពី​ឆ្នាំ ២០១៦ នេះ ហើយ​ឆ្នាំ ២០១៧ ត្រូវ​ធ្វើការ​ផ្សា​ព្វ​ផ្សាយ​ដល់​ផ្នែក​រដ្ឋបាល ។ រាជរដ្ឋាភិបាល​គ្រោង​នឹង​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺអេដស៍​នៅត្រឹម​ឆ្នាំ ២០២០ ខាងមុខ​ខណៈដែល​ពិភពលោក​មាន​គម្រោង​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺអេដស៍​នេះ​នៅ​ឆ្នាំ​២០៣០ ។ ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​មកនេះ​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ១៩ ម៉ឺន​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ក្នុងនោះ​ស្លាប់​អស់​ប្រហែល​ជាង ១២ ម៉ឺន​នាក់ ។​

​ថ្លែង​ក្នុង​ពិធី​នេះដែរ លោក តែង គ​ន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ឱ្យដឹងថា កាលពី​ឆ្នាំ ២០១៥ ក្រសួង​ការងារ និង អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បានប្រគល់​លិខិត​សរសើរ​ដល់​ក្រុមហ៊ុន​រោងចក្រ សហគ្រាស និង គ្រឹះស្ថាន​ចំនួន ១៦២ ដែលមាន​ស្នាដៃ​ល្អ​ក្នុង​ការខិតខំ​ប្រឹងប្រែង និង ទទួលខុសត្រូវ​នៅក្នុង​សង្គម​តាមរយៈ​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល និង ការឆ្លង​មេរោគ​អេដស៍​ដើម្បី​សម្រេច​ជោគជ័យ​បាន លើ​ការលុបបំបាត់​ការឆ្លង​រីក​រាលដាល​ជំងឺអេដស៍ និង គ្រឿងញៀន ។ លោក​បន្ថែមថា​កត្តា​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ក្រុមយុវជន​ងាយ​រងគ្រោះ និង ម្ចាស់​រោងចក្រ​សហគ្រាស​ជា​រឿង​សំខាន់បំផុត​ពី​ផលប៉ះពាល់​ដែល​ទាមទារ​ឱ្យធ្វើ​ការរួម​គ្នា​ទើប​ទទួលជោគជ័យ​នា​ថ្ងៃ​ខាងមុខ ៕ ដេប៉ូ​