​កអក​៖ «​អនាគត​នយោបាយ​កម្ពុ​ជា ឆ្ពោះទៅ​ការបោះឆ្នោត ឆ្នាំ​២០១៨»

ភ្នំពេញ:
ក្លិប​អ្នកកាសែត​កម្ពុជា ( កអក ) កាលពី​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០១៦ បានប្រកាស​អញ្ជើញ សមាជិក សមាជិកា និង​អ្នកសារព័ត៌មាន​ទាំងអស់ ចូលរួម​ក្នុង​វេទិកា​ពិភាក្សា ស្តីពី ៖ «​អនាគត​នយោបាយ​កម្ពុ​ជា ឆ្ពោះទៅ​ការបោះឆ្នោត​ឆ្នាំ​២០១៨» ដែល​នឹងត្រូវ​រៀបចំ​ធ្វើឡើង​នៅវេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II ។​

​នៅក្នុង​កម្មវិធី​នេះ ក្លិប​អ្នកកាសែត​កម្ពុជា រៀបចំ​ប្រធានបទ​ចំនួន​ពីរ សម្រាប់​ការពិភាក្សា ។ ប្រធានបទ​ទីមួយ គឺ​បទ​បង្ហាញ​អំពី​លទ្ធផល នៃ​ការស្ទង់មតិ​អំពី តម្រូវការ​បណ្តុះបណ្តាល សមាជិក សមាជិកា ក​.​អ​.​ក ។ ចំណែក​ប្រធានបទ​ទី​ពីរ គឺ​ការ​ពិ​ភ្សា​ទៅលើ «​អនាគត​នយោបាយ​កម្ពុ​ជា ឆ្ពោះទៅរក​ការបោះឆ្នោត ឆ្នាំ​២០១៨»​។​
​    ​
​ក​.​អ​.​ក យល់ឃើញថា ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​តួនាទី​សំខាន់ ហើយ​អ្នកសារព័ត៌មាន គួរតែ​ឆ្លៀតពេល​ជួបជុំគ្នា ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ ចូលរួម​មតិ លើ​បញ្ហានយោបាយ នៅ​កម្ពុជា ដោយ​សំដៅ​ឆ្ពោះ ទៅ​ការបោះឆ្នោតជាតិ នាពេលខាងមុខ ។ ក​.​អ​.​ក រំពឹងថា អ្វីដែល​ទទួលបាន​ពី​កិច្ចពិភាក្សា​នោះ នឹងត្រូវ​បានជា​ប្រយោជន៍ សម្រាប់​កម្ពុជា ។ ក​.​អ​.​ក ចាត់ទុក​វេទិកា​នេះ មាន​សារៈសំខាន់ សម្រាប់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ។​
​    ​
​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ក​.​អ​.​ក សូម​អញ្ជើញ សមាជិក សមាជិកា និង​អ្នកសារព័ត៌មាន​ទាំងអស់ មេត្តា​ចូលរួម​កុំបី​អាក់ខាន​៕V/S
​    ​