ទារក​ដែល​ទើប​នឹង​កើត ពេល​ណា​ទើប​ឲ្យ​បៅ​បាន​?

ទារក​ដែល​ទើប​នឹង​កើត ពេល​ណា​ទើប​ឲ្យ​បៅ​បាន​?

​បើ​និយាយ​ចំពោះ​ទារក​ដែល​មិន​ទាន់​គ្រប់​មួយខែ ការ​បៅ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​ជា​អាហារ​ដែល​អាច​ទ្រទ្រង់​រាងកាយ​កូន​បាន ប៉ុន្តែ​តើ​អ្នក​ដឹង​ពី​ពេលវេលា របៀប​នៃ​ការ​បំបៅកូន​ហើយ​ឬ​នៅ​?

​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ទារក​ដែល​ទើប​នឹង​កើត​ចេញ​មក​ចំនួន​ពី​១០​នាទី ទៅ​៣០​នាទី អ្នក​គួរតែ​ឲ្យគេ​បៅ​ហើយ ព្រោះ​វា​ជា​ដំណាក់កាល​ដែល​កូន​ត្រូវការ​ទឹកដោះ​បំផុត​ក្រោយ​ចេញពី​ពោះ​អ្នក​។ ចំពោះ​អ្នក​ម្តាយ​ដែល​មិនទាន់​មាន​ទឹកដោះ​ឲ្យ​កូនបៅ ចូល​កុំ​ប្រញាប់​យក​ដប​ទឹកដោះគោ​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ​ឲ្យ​សោះ ព្រោះ​នៅពេលដែល​កូនបៅ​ដប​ទឹកដោះគោ​ច្រើន​ហើយ គេ​នឹង​មិន​ចង់​បៅ​ទឹកដោះ​អ្នក​ឡើយ ដោយសារតែ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ដើម្បី​ជញ្ជក់​ទើបបាន ដូចនេះ​អ្នក​អាច​ឆុង​ដាក់​ចាន​មួយ ហើយ​យក​ស្លាបព្រា​បញ្ចុក​កូន​បាន ឬ​អ្នក​អាច​ឲ្យ​កូន​បៅ​ទឹក​ដោះ​អ្នក​ម្តាយ​ផ្សេង​បន្តិច​ក៏​បាន​ដែរ​។ ទារក​ដែល​ទើប​នឹង​កើត​គឺ​មិន​ចាំបាច់​កំណត់​រយៈពេល​នៃ​ការ​បំបៅ​ទឹកដោះ​កូន​ទេ ដោយ​គេ​ឃ្លាន​អ្នក​ត្រូវតែ​បំបៅ​គេ​ភ្លាម ជាធម្មតា​កូន​ដែល​ទើបនឹង​កើត​បាន​មួយអាទិត្យ អ្នក​គួរតែ​បំបៅ​គេ​ពី​១​ទៅ​៣​ម៉ោង​ម្តង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ទារក​ដែល​ទើប​នឹង​កើត ពេល​ណា​ទើប​ឲ្យ​បៅ​បាន​?已关闭评论
  • 65 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:សុខភាពកុមារ
Tags: