កាកបាទក្រហមកម្ពុជា​ ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​​ចំនួន​២.៩០៥​គ្រួសារ នៅ​ស្រុក​ទឹកផុស​

កាកបាទក្រហមកម្ពុជា​ ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​​ចំនួន​២.៩០៥​គ្រួសារ នៅ​ស្រុក​ទឹកផុស​



កំពង់ឆ្នាំង ​៖ « កាកបាទក្រហមកម្ពុជា គឺជា​អង្គការ​មនុស្សធម៌​មួយ មិនមែន​របស់​គណបក្ស​នយោបា យ​ណាមួយ​នោះ​ឡើយ ទីណា​ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក ឬ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ទីនោះ​តែង​តែ​មាន កាកបាទក្រហមកម្ពុជា​ចុះទៅ​ជួយ​ជានិច្ច ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នា​ការ​នយោបាយ​អ្វី​ឡើយ » លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​កិត្តិព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​មាន​ប្រសា​សន៍​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ទីពឹង ជន​ពិការ កុមារ​កំព្រា អ្នក​កើត​ជំងឺអេដស៍ ចំនួន​២៩០៥​គ្រួសារ នៅក្នុង​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​មាន​ចូលរួម​ពី​ឯកឧត្តម​អភិបាលខេត្ត និង​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត ស្រុ​ក​ជាច្រើន​នាក់​ទៀត។​
​ ​
នៅក្នុង​ឱកាស​នោះ លោកជំទាវ​អគ្គលេខាធិការ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ សុខទុក្ខ ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្ដេច​តែងតែ​នឹករលឹក​ និង​គិតគូរ​ដល់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ ដែល​មាន​ការ​លំបាក។ ចំ​ពោះ​អំណោយ​ ដែល​បាន​យក​មក​ចែក​ជូន​បងប្អូន​ក្នុងថ្ងៃនេះ គឺ​មាន​ចំនួន ២៩០៥​គ្រួសារ ដែល​មកពី​ស្រុក​ចំនួន​៣ គឺ​ស្រុក​ទឹកផុស ស្រុក​រលាប្អៀរ និង​ស្រុក​បរិបូណ៌។

លោកជំទាវ​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ ដោយ​ត្រូវ​មាន​អនាម័យ​ល្អ​នៅក្នុង​ការ​បរិភោគ ពិសារ​ទឹក​ឆ្អិន គេង​ក្នុង​មុង​ជៀសវាង​ជំងឺ​ផ្សេងៗ​នៅក្នុង​ក្រុម​គ្រួសារ និង​សូម​ឲ្យ​បុរស​ទាំងអស់​បញ្ឈប់​ការ​ពិសារ​គ្រឿង​ស្រវឹង ដែល​នាំឲ្យ​កើត​អំពើ​ហិង្សា​ក្នុង​គ្រួ​សារ គ្រោះថ្នាក់​ចរាចរណ៍ ពី​ព្រោះ​ថា ​ការ​ស្រវឹង​រាល់ថ្ងៃ ក៏​ជា​កត្តា​ដែល​នាំ​ឲ្យ​មាន​ភាព​ក្រីក្រ​នៅក្នុង​គ្រួសារ​ផង​ដែរ​។ ​ទន្ទឹម​នេះ​ដែរ សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ការ​បន្ថយ ការ​ស្លាប់​ និង​របួស ដែល​នាំ​ឲ្យ​បាត់បង់​សមាជិក​នៅក្នុង​គ្រួសារ និង​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ក្នុង​គ្រួសារ​ផង​ដែរ​។​
​ ​
ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត បាន​មានប្រសាសន៍ថា​ ​អំណោយ​ពី​កាកបាទក្រហម​កម្ពុជា សម្រាប់​ចែក​ជូន​ប្រជាព​លរដ្ឋ ក្រីក្រ​គ្មាន​ទីពឹង ជន​ពិការ កុមារ​កំព្រា អ្នក​កើត​ជំងឺអេដស៍ ក្នុង​ខេត្ត​មាន​សរុប ៥៦០៧ គ្រួសារ ដោយ​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤​លើក គឺ​លើក​ទី​១​ចែក​មាន​ចំនួន ២៩០៥​គ្រួសារ លើក​ទី​២​ត្រូវ​ចែក​នៅ​ថ្ងៃទី​២៤​ ខែមីនា នៅ​ស្រុក​កំពង់ត្រឡាច​មាន​ចំនួន ១.៣២៥​គ្រួសារ លើក​ទី​៣​ចែក​នៅ​ថ្ងៃទី​២៩ ខែមីនា នៅ​ស្រុក​កំពង់​លែង​មាន​ចំនួន​៨១៩ គ្រួសារ និង​លើក​ទី​៤​ចែក​នៅ​ថ្ងៃទី​៣០ ខែមីនា នៅ​ស្រុក​ជល​គី​រី មាន​ចំនួន​៥៥៨​គ្រួសារ​។ ​អំណោយ​ទាំងនេះ​នៅក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​៣០​គីឡូ​ក្រាម មី​១​កេះ ត្រីខ​១០​កំប៉ុង ឃីត​១​កញ្ចប់​ ( មាន​ក្រមា​១ សារុង​១ ភួយ​១ មុង​១) និង​ថវិកា​៥​ម៉ឺន​រៀល ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​ ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ជំនួសមុខ​ព្រះ​សង្ឃ សាខា​កាកបាទក្រហម​ខេត្ត និង​ស្រុក មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ទាំ​ង​អស់ សូម​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កតញ្ញូតាធម៌ ចំពោះ​សកម្មភាព​មនុស្សធម៌ និង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​របស់​កាកបាទក្រហម​កម្ពុជា ដែល​មាន​សម្ដេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន និង​សូម​ជូនពរ​មហា​បវរ​ដ៏​ប្រសើរ​ដល់​សម្ដេច និង​លោកជំទាវ អគ្គ​លេខា​ធិ​ការ​មន្ត្រី​កាកបាទ​ក្រហម​ទាំងអស់ សូម​ជួបប្រទះ​តែ​សេចក្ដីសុខ​គ្រប់ប្រការ​ជា​រៀង​រហូត​តទៅ​៕

កាកបាទក្រហមកម្ពុជា​ ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​​ចំនួន​២.៩០៥​គ្រួសារ នៅ​ស្រុក​ទឹកផុស​

កាកបាទក្រហមកម្ពុជា​ ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​​ចំនួន​២.៩០៥​គ្រួសារ នៅ​ស្រុក​ទឹកផុស​

កាកបាទក្រហមកម្ពុជា​ ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​​ចំនួន​២.៩០៥​គ្រួសារ នៅ​ស្រុក​ទឹកផុស​

កាកបាទក្រហមកម្ពុជា​ ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​​ចំនួន​២.៩០៥​គ្រួសារ នៅ​ស្រុក​ទឹកផុស​