ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​១៥​គ្រួសារ​ បន្ត​ការ​តវ៉ា​ គ្រា​ដែល​បណ្ដឹង​របស់​ពួកគាត់​ចូល​ដល់​តុលាការ​កំពូល

ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​១៥​គ្រួសារ​ បន្ត​ការ​តវ៉ា​ គ្រា​ដែល​បណ្ដឹង​របស់​ពួកគាត់​ចូល​ដល់​តុលាការ​កំពូល



ព្រះសីហនុ​ ៖​ ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ រស់នៅ​ក្រុម​ទី​១៧ ​ភូមិ​៥ សង្កាត់​លេខ​៤ ជាមួយ​លោក​ឧកញ៉ា​ឈ្មោះ ង៉ាន់ វណ្ណា ដែល​បាន​អូស​បន្លាយ​តាំងពី​ឆ្នាំ​២០១២​ រហូតមកដល់​បច្ចុប្បន្ន ​នៅ​ពុំ​ទាន់​ចប់​នៅ​ឡើយ​ទេ​ ដោយ​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួកគាត់​កំពុង​រង​នូវ​ភាព​​អយុត្តិធម៌ ​គ្រា​ដែល​បណ្ដឹង​របស់​ពួកគាត់​ឈាន​ចូល​ទៅ​ដល់​តុលាការ​កំពូល។

លោក​យាយ ង៉ែត យី អាយុ​៨៤​ឆ្នាំ ជា​ជនរងគ្រោះ​រងគ្រោះ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​រងគ្រោះ​១៥​គ្រួសារ បាន​និយាយ​ប្រាប់​ថា រូប​គាត់​បាន​មក​រស់នៅ​លើ​ទីតាំង​ដី​ទំនាស់​នេះ​តាំងពី​ឆ្នាំ​១៩៨២​មក​ម្ល៉េះ​ ដោយ​កាល​នោះ​ដី​ ដែល​ពួកគាត់​រស់នៅ​ មាន​ព្រំប្រទល់​ជាប់​នឹង​អូរ ហើយ​សម្រាប់​ផ្លូវ​នៅ​ខាង​មុខ​នេះ ​មិន​ទាន់​មាន​ផ្លូវ​កៅស៊ូ​ដូច​បច្ចុប្បន្ន​ទេ។ ដោយឡែក​ដី​លោក​លឹម ហ៊ុយ ឡេង​ និង ដី​ប្រជាពលរដ្ឋ ខណ្ឌ​ចែក​ដាច់​ពី​គ្នា​ដោយ​អូរ។ ដី​លោក​ឧកញ៉ា​​លឹម ហ៊ុយ​ឡេង ​ចំនួន​០២​ប័ណ្ណ ក្រោយមក​នៅ​កំឡុង​ឆ្នាំ​២០០៥ ក៏បាន​លក់​ទៅ​ឲ្យ​ លោក​ឧកញ៉ា​ឈ្មោះ​ង៉ាន់ វណ្ណា ​ ហើយ​នៅ​​​ក្នុង​កំឡុង​ឆ្នាំ​២០០៩​ឧកញ៉ា​​​ង៉ាន់ វណ្ណា ​ បាន​យក​ដី​ចំនួន​០២​ប័ណ្ណ ​នោះ បង្រួម ធ្វើជា​០១​ប្លង់​ មាន​ទំហំ​៥ .៧៤៥៥​ម៉ែត្រការ៉េ។ លុះដល់​ឆ្នាំ​២០១២​ លោក​ឧកញ៉ា​ឈ្មោះ​ង៉ាន់ វណ្ណា​ នេះ ​ មានចិត្ត​លោភលន់​ក៏បាន​ឃុបឃិត​គ្នា​ជាមួយ​​​មន្ត្រី​ជំនាញ​សុរិយោដី​ចុះ​ធ្វើការ​វាស់វែង​ ចេញ​ប្លង់​ថ្មី​មួយ​ទៀត ​មាន​ទំហំ ៦៤១១២​ម៉ែត្រ​កូរ៉េ​​ ដោយ​មោឃភាព​ប្លង់​ចាស់​ខាងលើ​(៧៤៥៥​ម៉ែត្រ​ការ៉េ​)​ចោល ដោយ​ថ្មី​ប្លង់​នេះ គ្រប់​ដណ្ដប់​លើ​ដី​ ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ទាំងស្រុង​​ ជាហេតុ​ធ្វើ​ឲ្យ​ក៏​ផ្ទុះ​ការ តវ៉ា​គ្នា​តាម​ប្រព័ន្ធ​តុលាការ​តែ​ម្ដង។ ប៉ុន្តែ​ក្រោយមក ប្លង់​ថ្មី​នោះ​ក៏​ចេញ​បាន​សម្រេច​ ដោយ​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន ភី ខណៈដែល​បណ្តឹង​រវាង​លោក​ឧកញ៉ា​ឈ្មោះ ង៉ាន់ វណ្ណា និង ប្រជាពលរដ្ឋ​នៅ​ក្នុង​នីតិ​វិធី​តុលាការ​នៅឡើយ។

លោក​ហេង សំរិន កេះ គុយ និង​លោក​សុខ សម្បត្តិ តំណាង​​ ប្រជាពលរដ្ឋ​​​​​បាន​និយាយ​ថា ​រាល់​ឯកសារ​ពាក់ព័ន្ធ​ដែល​​​លោក​ឧកញ៉ា​ ង៉ាន់ វណ្ណា​មាន ហាក់បីដូចជា​មិនមែន​ភាព​ប្រក្រតី​នោះ​ទេ ពីព្រោះ​ទីតាំង​មួយ​កន្លែង​សោះ បែរ​ជា​ធ្វើ​ប្លង់​កម្មសិទ្ធិ​ចំនួន​០២​លើក​ទៅ​វិញ​ ហើយ​ប្លង់​លើក​ទី​២​នេះ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ដី​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់។

ក្នុងនាម​លោក​ជា​តំណាង ​ប្រជាពលរដ្ឋ នឹង​ធ្វើ​ការ​តវ៉ា​រហូត​ដល់​ទី​បញ្ចប់ ព្រោះ​នៅ​ពេល​នេះ​បណ្តឹង របស់គាត់​បាន ចូលដល់​តុលាការ​កំពូល​ហើយ លើស​ពី​នេះ​ពួកគាត់​កំពុង​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​កំពូល​ៗ ដូចជា​ការ​សុំ​ជួយ​អន្តរាគមន៍​ពី​សម្ដេច​ ពញា​ចក្រី ហេង សំរិន និង​គ្រោង​ដាក់ ជូន​ខុទ្ទកាល័យ​សម្តេច អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​អន្តរាគមន៍ ដល់​ពួកគាត់​ ព្រោះ​មានតែ​សម្ដេច​ប៉ុណ្ណោះ​ ដែល​យល់​អំពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ក្រីក្រ ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌​ពី​សំណាក់​ពួក​អ្នក​មាន​អំណាច និង​មាន​ទឹកប្រាក់។

លោក​ព្រុំ ឃីម ជា​ប្រធាន​ភូមិ​០៥ សង្កាត់​លេខ​៤ បាន​អះអាង​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ខាងលើ​ពិតជា​បាន​រស់នៅ​លើ​ដី​ទំនាស់​ខាងលើ​តាំងពី​កំឡុង​ឆ្នាំ​១៩៨០​ជាង​រហូត​ឆ្នាំ​១៩៩០​ ១៩៩១ ជា​ហូរហែ​មក ​ដោយ​ដី​ទាំងនោះ​ដូចជា​ពុំ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ដី​លោក​លឹម ហ៊ុយ ឡេង​ ដែល​លក់​ឲ្យ​លោក ឧក​ញ្ញ៉ា ង៉ាន់ វណ្ណា នោះ​ទេ ដូច្នោះ​ជុំវិញ​បញ្ហា​នេះ ​លោក​គិត​ថា ការ​ចេញ​ប្លង់​ថ្មី​គ្រប់​ដណ្ដប់​លើ​ដី​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ​នេះ​ វា​ជា​រឿង​អយុត្តិធម៌​បំផុត។

ដោយឡែក លោក មិន ម៉ន ប្រធាន​ភូមិបាល​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ប្លង់​ថ្មី របស់​លោក ឧកញ៉ា ង៉ាន់ វណ្ណា ចេញ​ឆ្នាំ​២០១៤ ភាគី លោក ឧកញ៉ា ង៉ាន់ វណ្ណា មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់។ ចំពោះ​ការ​​ពាក់ព័ន្ធ​យ៉ាង​ណា​នោះ លោក​ពុំ​អាច​បកស្រាយ​បាន​ទាំងស្រុង​នោះ​ទេ ចាំ​លោក​ទៅ​សើរើ ​ឯកសារ​សិន៕

ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​១៥​គ្រួសារ​ បន្ត​ការ​តវ៉ា​ គ្រា​ដែល​បណ្ដឹង​របស់​ពួកគាត់​ចូល​ដល់​តុលាការ​កំពូល

ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​១៥​គ្រួសារ​ បន្ត​ការ​តវ៉ា​ គ្រា​ដែល​បណ្ដឹង​របស់​ពួកគាត់​ចូល​ដល់​តុលាការ​កំពូល

ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​១៥​គ្រួសារ​ បន្ត​ការ​តវ៉ា​ គ្រា​ដែល​បណ្ដឹង​របស់​ពួកគាត់​ចូល​ដល់​តុលាការ​កំពូល