ប៉ូលិស​បង្ក្រាប​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ពី​អាមេរិក ​ឈាន​ដល់​​​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​(Update)

ប៉ូលិស​បង្ក្រាប​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ពី​អាមេរិក ​ឈាន​ដល់​​​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​(Update)

សៀមរាប ​៖​ កម្លាំង​នគរបាល​ការិយាល័យ​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ធ្វើ​ការ​ស្ទាក់​ចាប់​រថយន្ត​ដឹកទំនិញ​គេច​ពន្ធ​ឆ្លងដែន​ពី​សហរដ្ឋអាមេរិក​តាម​ជើង​យន្តហោះ​ និង​ឈាន​ទៅ​ឃាត់ខ្លួន​ថៅកែ​ស្រី​ម្នាក់​ អ្នកបើកបរ​ប្រុស​ម្នាក់ ​យក​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​ខេត្ត។

ហេតុការណ៍​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​​ទី​២៥ ​ខែ​មីនា ​ឆ្នាំ​២០១៦​នៅ​លើ​ដង​ផ្លូវ​ជាតិ​ចេញពី​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ត្រង់​ចំណុច​មុខ​ ស្នងការ​នគរបាល​ ខេត្ត​តែ​ម្ដង។

លោក​វរសេនីយ៍ឯក​​ សឿន សេន​ នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ៖ ​ទំនិញ​គេច​ពន្ធ​ ទាំង​ថ្នាំពេទ្យ​ជា​ប្រភេទ​អាហារ​បំប៉ន​ និង​គ្រឿង​សម្អាងការ សរុប​ជាង​មួយ​តោន។

លោក​បន្ត​ថា ​៖ ទំនិញ​ទាំងពីរ​ប្រភេទ​ខាងលើ​មាន​ចំនួន​៥៤​កេស​ធំៗ​បិទ​ជិត ១​វ៉ាលិស ​និង​៤​ថង់​ធំ សរុប​ទម្ងន់​ជាង​១​តោន។ ទំនិញ​ទាំង​នេះ​បាន​នាំ​ចូល​មកពី​សហរដ្ឋអាមេរិក​ និង​ប្រទេស​កូរ៉េ​ដោយ​ដឹកជញ្ជូន​តាម​ជើង​យន្តហោះ ពី​កូរ៉េ​មក​ខេត្ត​សៀមរាប។ លោក​បន្ថែម​ថា​ ៖​ ក្រៅពី​ទំនិញ​ទាំងពីរ​ប្រភេទ​ខាងលើ​ គឺ​បាន​ដកហូត​រថយន្ត​ម៉ាក​ស៊ាំ​យ៉ុង​ ពណ៌​ស​១​គ្រឿង​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​2AF7251​ និង​ឃាត់​ខ្លួន​មនុស្ស​ពីរ​នាក់។ លោក​បន្ថែម​ទៀត​ថា ​៖​ ជន​ ដែល​ឃាត់ខ្លួន​ទី​១​. ឈ្មោះ ជា ណា​រី ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដក​ពោធិ​ សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប ​​​ជា​ថៅកែ​ទំនិញ។ ទី​២​.ឈ្មោះ​យិន​ ថៃ​ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ​ មាន​ទីលំនៅ​ក្រុងភ្នំពេញ​ជា​អ្នកបើកបរ​រថយន្ត។

លោកនាយ​ការិយាល័យ​បន្ថែមទៀត​ថា ​៖ ទំនិញ​ខាងលើ​ប្រភេទ​គ្រឿង​សម្អាងការ មិនមាន​លិខិតស្នាម​អ្វី​ទាំងអស់។ ចំណែក​ថ្នាំពេទ្យ​ដែលជា​ប្រភេទ​អាហារ​បំប៉ន​គឺ​មិន​មាន​បិទ​បញ្ជិកា​ ហើយ​ពេលនេះ​សមត្ថកិច្ច​របស់​លោក​នឹង​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​បើក​កេស​ ដែល​បិទ​ជិត​នោះ​ថា​តើ​ទំនិញ​ទាំងនោះ​មាន​ប៉ុន្មាន​មុខ​ពិតប្រាកដ។ ទោះបីជា​មានតែ​ពីរ​ប្រភេទ​នោះ​ក៏ដោយ ចំពោះ​ថៅកែ​និង​អ្នកបើកបរ​គឺ​ត្រូវ​បញ្ជូន​ទៅ​តុលាការ។

ករណី​នេះ​មហាជន​មាន​ចម្ងល់​ថា​ ព្រលាន​យន្តហោះ​អន្តរជាតិ​មួយ​ទាំងមូល​បែរ​ជា​ឲ្យ​របូត​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​រហូត​រាប់​តោន​បែរ​ជា​សមត្ថកិច្ច​ព្រលាន​យន្តហោះ​អត់​ដឹង​ទាល់តែសោះ ​ហើយ​ចុះ​ទម្រាំ​វត្ថុ​គេច​ពន្ធ​ខុសច្បាប់​ផ្សេងៗ​ទៀត​នោះ​ យ៉ាងណា​ទៅ​ព្រះ​អើយ៕