ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើ​សុំ​សម្ដេច​ក្រឡាហោម ស ខេង រក្សាទុក​ទីតាំង​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើ​សុំ​សម្ដេច​ក្រឡាហោម ស ខេង រក្សាទុក​ទីតាំង​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​



បន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តាម​សំណើ​សូមកុំ​ឲ្យ​មាន​ការ​ដោះដូរ​ចំណត​រថ​យន្ត​ក្រុង​សិរីសោភ័ណ ដែល​មាន​ទីតាំងនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ទៅ​ទីតាំង​ថ្មី នៅ​ភូមិ​ព្រែកជីក ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ពី​សំណាក់​ពលរដ្ឋ​១១១០​នាក់ លោក​បាន​ស្នើសុំ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មេត្តា​ពិ​និ​ត្យ និង​សម្រេច។

យោង​តាម​ឯកសារ​ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ របស់​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ បាន​គោរព​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មេត្តា​ពិនិត្យ និង​សម្រេច​លើ​ពាក្យ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​១១១០​នាក់ ​ក្រុង​សិរីសោភ័ណ ​សុំ​កុំ​ឲ្យ​​មានការ​ដោះដូរ​ទីតាំង​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ ​ដែល​មាន​ទី​តាំងនៅ​ភូមិ៣ សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ​ ទៅ​ទីតាំង​ថ្មី​នៅ​ភូមិ​ព្រែកជីក​ ឃុំ​ប​តើ​ត្រង់ ​ស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ​។​

ចំពោះ​បញ្ហា​នេះ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន យល់​ឃើញថា​ គួរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន មនោរតនៈ ខន​ស្ត្រា​ក់សិន ខូ​អិ​ល​ធី​ឌី ធ្វើ​ចំណតរថយន្ត​នៅ​ទីតាំងនៅ​ភូមិ​ព្រែកជីក​ ឃុំ​ប​តើ​ត្រង់​ ស្រុ​ក​មង្គល​បូរី ​ខេត្តបន្ទាយមានជ័យ ដោយ​រក្សាទុក​ទីតាំង​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​ដំណើរការ​ធម្មតា​។​ ហើយ​ក្នុង​លិខិត​នេះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ចារ​ថា ​អគ្គ​រដ្ឋបាល​នឹង​ផ្តល់​យោបល់​នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៦​។​

ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​លើ​កង្វល់​របស់​ពលរដ្ឋ​ ដែល​ទាក់ទង​នឹង​ការដោះដូរ​ចំ​ណត​រថយន្ត​ពី​ទីប្រជុំជន​ទៅ​តំបន់​ឆ្ងាយ​ជា​វាលស្រែ​ ដែល​នាំ​ឲ្យ​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ធ្វើ​ដំ​ណើរ​ទៅ​ជិះ​រថយន្ត​ និង​ជា​កន្លែង​ស្ងាត់​គ្មាន​សុវត្ថិភាព​ទៅ​សម្ដេច​ក្រឡាហោម ​ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយ​រីករាយ​ និង​អបអរសាទរ​ជា​ពន់ពេក​។​

សូម​បញ្ជាក់​ថា​ តាំងពី​មានការ​ស្នើសុំ​ដោះដូរ​ចំណតរថយន្ត​ខាងលើ​ពី​សំណាក់​ក្រុមហ៊ុន​ខាងលើ​ទៅ​ថ្នាក់​ខេត្ត​ ហើយ​ថ្នាក់​ខេត្ត​បាន​បញ្ជូន​បន្ត​ទៅ​ថ្នាក់​ជាតិ​ ហើយ​រហូត​មានការ​សម្រេច​ឲ្យ​ដោះដូរ ​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្ដិតមេដៃ​ជាមួយ​ពាន់​នាក់​សុំ​កុំ​ឲ្យ​មានការ​ដោះដូរ​។​

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ទោះបីជា​សម្ដេច​ក្រឡា​ហោ ស ខេង មិន​ទាន់​សម្រេច​យ៉ាងណា​ក៏​ដោយ​ពួកគាត់​មាន​សង្ឃឹម​ថា សម្តេច ​ស ខេង​ និង​ឯកភាព​ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន និង​មិន​ទុក​ឲ្យ​​ពលរដ្ឋ​អស់សង្ឃឹម​ឡើយ​៕​

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើ​សុំ​សម្ដេច​ក្រឡាហោម ស ខេង រក្សាទុក​ទីតាំង​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​