រថយន្ត​២​គ្រឿង​បុក​រួញ​ចូលគ្នា ​របួសធ្ងន់​ស្រាល​១៣​នាក់

រថយន្ត​២​គ្រឿង​បុក​រួញ​ចូលគ្នា ​របួសធ្ងន់​ស្រាល​១៣​នាក់

បាត់ដំបង ​៖​ មនុស្ស​១៣​នាក់​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ រវាង​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ ដែល​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ​ត្រង់​ចំណុច​ក្រុម​ទី​១ ភូមិ​ចក ​ឃុំ​កកោះ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​សាំយ៉ុង ធុន​ទេសចរណ៍ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-5073 បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​ក្នុង​ល្បឿន​លឿន ដោយ ផ្ទុក​អ្នកដំណើរ​ជាច្រើន​នាក់​។ លុះ​មកដល់​ចំណុច​កើតហេតុ មិន​ដឹង​ជា​យ៉ាងម៉េច ក៏បាន​រេ​មក​ខាងឆ្វេង ដោយ​បំពាក់​ទៅលើ​គំនូស​ខាងស្ដាំ រួច​បាន​បុក​ទៅលើ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-5472 ដែល​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​សាំយ៉ុង​រួញ​ពាក់កណ្ដាល និង​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​ស្រាល​១៣​នាក់ ស្រី​៣​នាក់ ក្នុង​នោះ មាន​អ្នក​កៀប​ក្នុង​រថយន្ត​ផង​ដែរ។

សេចក្ដីរាយការណ៍​បាន​បន្ត​ថា អ្នក​រង​របួស​១៣​នាក់ ក្នុង​នោះ​ធ្ងន់​៤​នាក់ ជា​អ្នកដំណើរ​ក្នុង​រថយន្ត​សាំ​យ៉ុង​ទាំងអស់ ហើយ​រហូតមកដល់​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ រថយន្ត​ទាំងពីរ​គ្រឿង​កំពុង​ស្ថិតនៅ​លើ​ផ្លូវជាតិ​នោះ​ដដែល ដោយសារ​សភាព​បុក​រួញ​ចូលគ្នា​មាន​លក្ខណៈ​ខ្លាំង​ពេក។ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​២​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល បន្សល់ទុក​នូវ​អ្នករបួស​រដូករណែល​ពេញ​ផ្លូវ​រង់ចាំ​រថយន្ត​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ៕