ប្រុស​ស្រី​៣៤នា​ក់ និ​ង​គ្រឿង​ញៀន​ជិ​ត​កន្លះ​គី​ឡូ​ក្រា​ម ត្រូ​វ​អា​វុធ​ហ​ត្ថ​ប​ង្ក្រា​ប និ​ង​ឃា​ត់​ខ្លួន​តា​ម​ផ្ទះ​សំ​ណា​ក់ ក្នុ​ង​ខ​ណ្ឌ​ដូន​ពេ​ញ​

ភ្នំពេញ៖ កម្លាំ​ង​ក​​ងរា​​ជ​អា​វុធ​ហ​ត្ថ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ បាន​ស​ហ​កា​រ​ជា​មួយ​ក​ម្លាំ​ង កង​រា​ជ​អា​វុធហ​ត្ថ​ខណ្ឌ​ដូន​ពេ​ញ​ ក្រោម​កា​រ​ដឹ​ក​នាំ​បញ្ជា​ផ្ទា​ល់​ពី​លោក​ គួច ចំ​រើ​ន អ​ភិ​បា​ល​ខណ្ឌ​ដូន​ពេ​ញ និង​មា​ន​កា​រ​ស​ម្រប​ស​ម្រួល​នី​តិ​វិ​ធី ដោយ​លោ​ក​ព្រះ​រា​ជ​អា​ជ្ញា​រង មាស ច័ន្ទ​ពិ​សិ​ដ្ឋ​ បាន​បើ​ក​កិ​ច្ច​ប្រ​តិ​ប​ត្តិ​កា​រ ចុះ​ប​ង្ក្រា​ប​ផ្ទះ​សំ​ណា​ក់ និង​ក​ន្លែង​ចែ​ក​ចា​យ ប្រើ​ប្រា​ស់​គ្រឿង​ញៀន​២​ទី​តាំ​ង​ផ្សេ​ង​គ្នា​ ដោយ​ឃា​ត់​ខ្លួន​បា​ន​ជ​ន​ស​ង្ស័យ​ចែ​ក​ចា​យ​ និង​ប្រើ​ប្រា​ស​គ្រឿង​ញៀន​៣៤​នា​ក់ ក្នុ​ង​នោះ​មា​ន​ម្ចាស់​ផ្ទះ​សំ​ណា​ក់ និង​អ្ន​ក​មើ​ល​កា​រ​ខុ​ស​ត្រូវ​២​នា​ក់​ទៀ​ត និង​វត្ថុ​តា​ង​ថ្នាំ​ញៀន​ ជិត​កន្លះ​គី​ឡូ​ក្រាម​។​ ការចុះបង្ក្រាបទីតាំងទី១ ធ្វើឡើងនាម៉ោង១១យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងក្រោយផ្ទះសំណាក់ស្រែលាភ ជាប់ផ្លូវរទះភ្លើង ស្ថិ​​ត​ក្នុង​សង្កា​ត់​ស្រះ​ចក ឃាត់ខ្លួនបាន១៥នាក់ ក្នុងនោះស្រី៥នាក់ ថ្នាំញៀនប្រភេទម៉ាទឹកកក៤២កញ្ចប់តូច និងវត្ថុតាងប្រើប្រាស់ មួយចំនួន។ ចំ​​ណែក​ទី​តាំ​ង​ទី​២​វិញ គឺបង្ក្រាបម៉ោង១៖៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមីនា នៅចំណុចផ្ទះសំណាក់ផ្កាយ៩ តា​ម​ប​ណ្តោ​យ​ផ្លូវ​លេខ​៨១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីប្រើប្រាស និងចែកចាយ១៩នាក់ ក្នុង​នោះ​មាន​ម្ចា​ស់​ផ្ទះ និងអ្នកមើលការខុសត្រូវ២នាក់ ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់តូចធំ រួមនិងវត្ថុតាងប្រើប្រាស់មួយចំនួន។ មន្រ្តីអាវុធហត្ថបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប ទីតាំង២កន្លែងខាងលើនេះ គឺកម្លាំងបានធ្វើការស្រាវជ្រាវអស់រយៈពេល ជា​ច្រើ​ន​​ថ្ងៃ និងយ៉ាងម៉ត់ចត់ ទើបឈានដល់ការចុះបង្ក្រាបជាក់ស្តែងតែម្តង។ […]