ឃាត់​ខ្លួន​ក្មេង​ស្ទា​វ​ ប្រុស​-​ស្រី​១​៩​នា​ក់ កំ​ពុ​ង​ជ​ក់​គ្រឿង​ញៀន​

ភ្នំពេញ ៖ មនុ​ស្ស​ប្រុស​-​ស្រី ១៩​នា​ក់ ត្រូវ​បា​ន​ចាប់​ខ្លួន​នៅ​ផ្ទះ​សំ​ណា​ក់​ផ្កាយ​មា​ស​៩  ម៉ោ​ង​២​យប់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ ចំ​ណុច​ផ្ទះ​សំ​ណា​ក់​ផ្កាយ​មា​ស​៩ ផ្លូ​វ​៨១ ស​ង្កាត់​ផ្សា​រថ្មី​២ ពាក់​ព័​ន្ធ​នឹ​ង បញ្ហា​គ្រឿង​ញៀន​។ ប្រតិបត្តិការនេះបានធ្វើឡើង ដោយមានការសហការរវាង អ.ហដូនពេញ ការិយាល័យគ្រឿងញៀន។  បង្រ្កា​ប​និង​ឃា​ត់​ខ្លួន​ជន​ស​ង្ស័​យ​ចំ​នួន​១៩នាក់ (ស្រី០៧នាក់) ករណីចែកចាយនិងប្រើប្រាស់គ្រឿង ញៀន។ វត្ថុតាងចាប់យក -ក្រាមសថ្លាចំនួន០៦កញ្ចប់ធំ និង១៦កញ្ចប់តូច  ម្សៅដុំ ពណ៌ស០១កញ្ចប់ធំ  ម្សៅដុំ ពណ៌លឿង ០២កញ្ចប់ធំ  ថ្នាំ​គ្រា​ប់​WY១១​គ្រាប់  ម៉ូតូចំនួន០២គ្រឿង និងសំភារៈវេចខ្ចប់ និងឧបករណ៍ សំរាប់សេពគ្រឿងញៀនមួយចំនួន។   ក្នុងប្រតិបត្តិការនេះ កំ​លាំ​ង​បា​ន​ឃាត់​ខ្លួនម្ចាស់ផ្ទះសំណាក់ ឈ្មោះ សឹង សុវណ្ណារ័ត្ន ភេទស្រី អាយុ៣៦ឆ្នាំ៕ ដោយ៖ ចន្ធី