ក្រុម​ហ៊ុន​មួយ ប្រកាស​ផ្តល់​ប្រាក់ ១២,០០០ដុល្លារដល់​ អ្នក​ពូ​កែ​ផឹក ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ ផឹក​ឆ្លង​ប្រទេស


(អាមេរិក)៖ ក្រុមហ៊ុនមួយ នៅរដ្ឋផ្លរីដា បានប្រកាសស្វែងរកមនុស្ស ដែលពូកែផឹកស្រាបៀរខ្លាំងបំផុត ដោយសុខចិត្តចំណាយ ប្រាក់ឲ្យ $12,000 សម្រាប់ដំណើរកំសាន្ត ក្នុងរយៈពេល៤ខែ ជាមួយនឹងបទពិសោធន៍ នៃការផឹកឆ្លងប្រទេស ។

អ្នកចូលរួមប្រកួតផឹក ត្រូវតែជាពលរដ្ឋអាមេរិក ដែលមានលំនៅដ្ឋាន ឬធ្វើការនៅក្នុងប្រទេសនេះ យូរអង្វែង និងមានអាយុលើស២១ឆ្នាំ ហើយក្រុមហ៊ុនផលិតស្រាបៀរ នឹងអញ្ជើញក្រុមនិស្សិត ឲ្យធ្វើទស្សនកិច្ចទៅកាន់រោងចក្រ ផលិតស្រាបៀរ WOB ដើម្បីឲ្យពួកគេ អាចចែករំលែករឿងនេះ ជាមួយក្រុមអ្នកផឹកនៅ WOB។

ការប្រកា​សរបស់ក្រមហ៊ុន នៅលើវេបសាយ ក៏មានបញ្ជាក់ដែរថា អ្នកចូលរួមប្រកួតអាចជា អ្នកជំនាញថតរូប អ្នកនិពន្ធ អ្នកពូកែផឹក ឬក៏អ្នកចូលចិត្ត ការផ្សងព្រេង គឺអាចដាក់ពាក្យគ្រប់គ្នា ព្រោះវាជាឱកាសនៃការចែករំលែក បទពិសោធន៍នៃការផឹករបស់ខ្លួន ទៅកាន់មនុស្សជុំវិញពិភពលោក៕

ដកស្រង់ចេញពី៖ baykdang
ប្រភព៖ notey

  • ក្រុម​ហ៊ុន​មួយ ប្រកាស​ផ្តល់​ប្រាក់ ១២,០០០ដុល្លារដល់​ អ្នក​ពូ​កែ​ផឹក ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ ផឹក​ឆ្លង​ប្រទេស已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ជីវិតនិងសង្គម
Tags: