ក្មេង​កំព្រា​រៀន​ពូកែ​​​តែ​​មាន​ជំងឺ​មិន​អាច​រស់ លើក​ដៃ​ដង្ហោយ​រក​សប្បុរសជន​​​​‬

ខេត្ត​កំពង់ឆ្នាំង៖​ ​ក្មេង​កំព្រា​ម្នាក់​ឈ្មោះ ​កោះ ​វ៉ាន់ធីម ​អាយុ​១០​ឆ្នាំ ​​រៀន​ថ្នាក់​ទី​៤ ​រស់នៅ​ជាមួយ​យាយ​ជរា​ម្នាក់​ ​ឈ្មោះ ​ឆៃ ​សុំ ​អាយុ​៧៤​ឆ្នាំ ​ក្រីក្រ​ដើរ​រើស​កំប៉ុង​អេតចាយ​ទិញ​សៀវភៅ​ប៊ិច​ឲ្យ​ចៅ​រៀន​ និង​សល់​ប៉ុន្មាន​ទិញ​បាយ​ហូប​ខ្លួន​ឯង ​​ស្នាក់នៅ​ស្រុក​រលាប្អៀរ ​ឃុំ​គោក​បន្ទាយ ភូមិ​កង​មាស ​​ខេត្ត​កំពង់ឆ្នាំង​​។

​ចំណែក​កូន​ចៅ​របស់​លោក​យាយ​ក៏​មាន ​​ប៉ុន្តែ​សុទ្ធ​តែ​មាន​ជីវភាព​លំបាក​មិន​ដឹង​ពឹង​យ៉ាង​ណា​កើត ​មាន​តែ​ខំ​ត្រដរ​រស់​ជាមួយ​ចៅ ​ដែល​មាន​ជំងឺ​ចម្លែក​ដុះ​សាច់​មហារីក​ក្នុង​ពោះ​ឡើងប៉ោង​ដូច​បាល់​នេះ កំដរ​ជីវិត​ទៅ​។ ដោយ​មាន​ព័ត៌មាន​ពី​បង​ប្អូន​ទី​នោះ​ថា ​ក្រុម​គ្រួសារ​នេះ​ពិត​ជា​ក្រ​លំបាក​មែន​ ​ហើយ​​ឪពុក​ម្ដាយ​កូន​នេះ​​​បាន​​ស្លាប់​អស់​ហើយ ដោយ​​ម្ដាយ​ស្លាប់​ដោយសារ​មហារីក​រីឯ​ឪពុក​ស្លាប់​ដោយ​សារ​ជំងឺ​។

​យោង​តាម​​​ប្រភព​​ពី​​បុរស​ម្នាក់​ឈ្មោះ ​សៀក ​ប៊ុន​ណារី ដែល​បាន​បង្ហោះ​លើ​ Facebook ​​​​​របស់​ខ្លួន​ ​បាន​​ធ្វើ​ការ​​អំពាវនាវ​ជំនួស​ក្មេង​នេះ​ ដល់​ពុក​ម៉ែ​បង​ប្អូន​ពូ​មីង​ជិត​ឆ្ងាយ​ទាំង​​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​​ ​មេត្តា​ជួយ​បរិច្ចាគ​ថវិកា​បន្តិចបន្តួច ​ដើម្បី​នាំ​ក្មេង​នេះ​ទៅ​ពេទ្យ​​ទៅ​​ព្យាបាល​ ​ហើយ​ក៏​ដើម្បី​ស្រោចស្រង់​ជីវិត​នេះ​ និង​​ឲ្យ​ផុត​ពី​មច្ចុរាជ​ផង​ដែរ​។

​បុរស​ខាង​លើ​បន្ត​ថា ​អាណិត​និង​ស្ដាយ​បំផុត​គឺ​ក្មេង​នេះ​ជា​សិស្ស​ពូកែ​ម្នាក់ ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ក្នុង​ថ្នាក់​ទី​៤ ​របស់​គេ​ ​ហើយ​ក្នុង​ថ្នាក់​រៀន​គេ​តែង​ហៅ​​ក្មេង​រងគ្រោះ​នេះ​​ថា អា​ប៉ោង​ៗ.!! ​តែ​ទោះ​ជា​យ៉ាង​ណា​កូន​នេះ ​ឪពុក​ម្ដាយ​បាន​ស្លាប់​ចោល​អស់​ទៅ​​ហើយ​ក៏​សង្ឃឹម​ទៅ​លើ​បង​ប្អូន​សប្បុរសជន​ជួយ​ដល់​ជីវិត​ក្មេង​នេះ កុំ​​​​ឲ្យ​ទៅ​តាម​ឪពុក​ម្តាយ​គេ​អី​។

បុរស​ខាង​លើ​ បាន​​បន្ថែម​ថា ​”សូម​មេត្តា​ផង​ចុះ​ បង​ប្អូន​ប្រុស​ស្រី​ដែល​បាន​ឃើញ​ហើយ​លេខ​ខ្ញុំ​បាទ ​012540401 /0​9​6​7​0​8​0​0​0​7 ខែ​ធ្វើ​បុណ្យ​ហើយ​តោះ​ធ្វើ​បុណ្យ​ទាំង​អស់​គ្នា​ណា​ បញ្ជាក់​ព័ត៌មាន​នេះ​បាន​មក​ពី​ប្អូន​ប្រុស Sarom Bat នៅ​ខេត្ត​កំពង់ឆ្នាំង ​ជា​ភ្នាក់ងារ​សហគមន៍​ម្នាក់”​៕
ឧកញ៉ា ឌួង ឆាយ ​​ប្រកាស​រក​គ្រួសារ​​​​​​​ក្មេង​ស្រី​ម្នាក់​កើត​ជំងឺ​រលាក​ខួរ​ក្បាល​កម្រិត​​ធ្ងន់
លោកឌួង ឆាយ បញ្ចេញវីដេអូ​ថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកទាំងអស់ (មាន Video Clip)

ដកស្រង់ចេញពី៖ kqube
ប្រភព​៖ facebook

  • ក្មេង​កំព្រា​រៀន​ពូកែ​​​តែ​​មាន​ជំងឺ​មិន​អាច​រស់ លើក​ដៃ​ដង្ហោយ​រក​សប្បុរសជន​​​​‬已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ជីវិតនិងសង្គម
Tags: