ហេតុអ្វី​គេ​ប្រើ​ពណ៌​ ​ក្រហម លឿង បៃតង សម្រាប់​ភ្លើង​ស្តុប​

ក្នុង​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ជៀស​មិន​ផុត​នោះ​ទេ​ក្នុង​ការ​ជួប​ប្រទះ​ជា​មួយ​ភ្លើង​សញ្ញា​ចរាចរណ៍​ ​(ភ្លើង​ស្តុប)។​ ​ក្នុង​នោះ​អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា​ពណ៌​នីមួយៗ​របស់​វា​តំណាង​ឲ្យ​អ្វី​ ​ប៉ុន្តែ​តើ​អ្នក​ធ្លាប់​មាន​ចម្ងល់​ទេ​ថា​ហេតុ​អ្វី​គេ​​ពណ៌​ទាំង​បី​នោះ​សម្រាប់​ភ្លើង​ស្តុប​?​

ហេតុអ្វី​គេ​ប្រើ​ពណ៌​ ​ក្រហម លឿង បៃតង សម្រាប់​ភ្លើង​ស្តុប​

ពណ៌​ក្រហម ​វា​ដូច​ទៅ​នឹង​ឈាម​ ​ដូច​នេះ​ហើយ​ប្រសិន​បើ​អ្នក​ប្រឆាំង​នឹង​វា​ ​នោះ​អ្នក​ប្រាកដ​ជា​មាន​របួស​តិច​ ​ឬ​ស្រាល​។​
ចំពោះ​ពណ៌​បៃតង​ ​ជា​ពណ៌​ដែល​តំណាង​ដល់​ភាព​ធូរស្រាល​ក្នុង​អារម្មណ៍​របស់​មនុស្ស​ទូទៅ​ ​និង​ទាក់ទង​ជា​មួយ​ធម្មជាតិ​ ​ហើយ​​ពណ៌​នេះ​ក៏​មិន​ចាំង​ប្លាត​ជាមួយ​ពន្លឺថ្ងៃ​ ដែល​អ្នក​អាច​មើល​ពួក​វា​បាន​ងាយ​ស្រួល​។​

ចំណែក​ពណ៌​លឿង​ ​គឺ​ជា​ពណ៌​ដែល​សំដៅ​លើ​ព្រះ​អាទិត្យ​ ​ដែល​មាន​ពន្លឺ​ចាំង​ ​សម្រាប់​ឲ្យ​អ្នក​បើកបរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​តែ​វា​មិន​ផ្ដល់​បញ្ហា​ដូច​ពណ៌​ក្រហម​នោះ​ទេ​ ​ហើយ​ពណ៌​លឿង​នេះ​គឺ​វា​ចំណាំង​ខ្លាំង​នា​ពេល​យប់​ ​ដែល​អ្នក​អាច​មើល​ពួក​វា​ឃើញ​ទោះ​នៅ​ពី​វា​ក្នុង​កម្រិត​ណា​មួយ​។

គូស​បញ្ជាក់​ផង​ដែរ​ថា​ភ្លើង​ស្តុប​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​លើក​ដំបូង​ក្នុង​ប្រទេស​អង់គ្លេស​នា​ឆ្នាំ​ ​១៨៦៨​។​ ​ដែល​កាលណោះ​គេ​ប្រើ​ពួក​វា​សម្រាប់​ផ្លូវ​រថភ្លើង​តែ​ប៉ុណ្ណោះ​ ​ហើយ​ភ្លើង​ស្តុប​កាល​ពេល​គឺ​មាន​បី​ពណ៌​ ក្រហម​ ​មាន​ន័យ​ថា​ឈប់​ ​បៃតង​ ​មានន័យ​ថា​ប្រុងប្រយ័ត្ន​ ​និង​ពណ៌​ស ​មាន​នៃ​ថា​អាច​ទៅ​បាន​។ តែ​ក្រោយ​មក​ពណ៌​សរ​ត្រូវ​ជំនួស​វិញ​ដោយ​ពណ៌​លឿង​ក្រោយ​ឆ្លង​កាត់​ការ​វិភាគ​ជា​ច្រើន​។​

លុះ​មក​ដល់​ឆ្នាំ​ ​១៩១២​ ​ទើប​សហរដ្ឋអាមេរិក បាន​ដាក់​ឲ្យ​មាន​ភ្លើង​ស្តុប​ជា​លើក​ដំបូង​សម្រាប់​ផ្លូវ​ធម្មតា​ ​តែ​ភ្លើង​ស្តុប​របស់​គេ​មាន​តែ​ ​២ពណ៌​ប៉ុណ្ណោះ​ ​គឺ​ ​ក្រហម​ ​ឈប់ ​និង​ ​បៃតង​ ​អាច​ទៅ​បាន​៕

ប្រភព៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​sabay

  • ហេតុអ្វី​គេ​ប្រើ​ពណ៌​ ​ក្រហម លឿង បៃតង សម្រាប់​ភ្លើង​ស្តុប​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ចំនេះដឹង
Tags: