វិធី​ដែល​អ្នក​ម្ដាយ​គួរ​ដឹង ៖ ការ​ហ្វឹកហាត់​កូន​តូច អោយ​ចេះ​លាង​ដៃ

បច្ចុប្បន្ន​នេះ​បរិយាកាស​ជុំវិញ​ខ្លួន​យើង​ប្រែប្រួល ហើយ​មេរោគ​បាក់​តេរី​ថ្មីៗ​កើត​មាន​ជានិច្ច ចំពោះ​ក្មេងៗ​វិធី​ការពារ​ល្អ​បំផុត​នោះ គឺ​ការ​លាង​សម្អាត​ដៃ​អោយ​ស្អាត​ ដូច្នេះ​លោក​អ្នក​គួរ​តែ​បង្កាត់​កូន​តូច​អោយ​ចេះ​លាង​ដៃ​ដោ​ខ្លួន​ឯង។

+ ពេល​ណាត្រូវ​លាងដៃ​ ?
– មុន​ពេល​ញុំា​អាហារ
– មុន​ និង​ក្រោយ​ពេល​ចូលបន្ទប់​ទឹក
– ក្រោយ​ពេល​មក​ពីរត់លេង
– ក្រោយ​ពេល​ធ្វើ​កិច្ច​ការ​ផ្សេងៗ ដូចជា គ្រប់​ពេល​មក​ដល់ផ្ទះ កក្រោយ​ពី​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ ឬក្រោយ​ពេល​ចាប់​នេះ​ចាប់​នោះ។ល។
+ តិចនិក​ងាយៗ​បង្រៀន​កូន​លាង​ដៃ
– ធ្វើ​អោយ​ឃើញ​ជាឧទាហរណ៍ ៖ មុន​នឹង​បង្រៀន​កូន​លាង​ដៃ អ្នក​ត្រូវ​លាង​ដៃ​អោយ​ពួកគេ​មើល​សិន ជាពិសេស​ដំណាក់​កាល​ដុស​សាប៊ូ​អោយ​មាន​ពពុះ។ ធ្វើ​បែប​នេះ​កូន​នឹង​ចាប់​អារម្មណ៍​ និង​ចាប់ផ្ដើម​ចង់​លាងដៃ​ដូចអ្នក​ដែរ។
– កំណត់​ពេល ៖ វិធី​លាង​ដៃ​ដែល​លាង​ត្រឹម​ត្រូវ​នោះ គឺ​ប្រើ​ពេល​ប្រហែល​ ២០វិនាទី អ្នក​អាច​ប្រើ​តិច​និក​ដោយ​អោយ​ពួកគេ​រាប់​ ១-២០ ឬច្រៀង​ខ្លីៗ ក្នុង​ចន្លោះ​ពេល​លាង​ដៃ។
– លាង​ដៃ​យ៉ាង​សប្បាយ ៖ ដោយ​គ្រាន់​តែ​រក​ចម្រៀង​ពាក់​ព័ន្ធ​នឹង​ការ​លាងដៃមក​អោយ​ពួកគេ​ច្រៀង​តាម ធានាថា​ វាអាច​ជាការ​លាង​ដៃ​ដែល​ក្មេង​ៗចូល​ចិត្ដ​ និង​ត្រូវ​តាម​វិធី។
– ឧស្សាហ៍​រំឭក ៖ អ្នក​ត្រូវ​តែ​រំឭក​គេ​ជារឿយៗ​ថា ពេល​ធ្វើ​កិច្ចការ​អ្វី ហើយ​ត្រូវ​តែ​លាងដៃ ព្រោះ​រំលង​ផុត​មួយ​រយៈ​ពួកគេ​នឹង​ធុញ​ទ្រាន់​ ដូច្នេះ​អ្នក​ត្រូវ​ដាស់​តឿន​ពួគគេ​ផង។
+ ដំណាក់កាលលាង​ដៃ​អោយស្អាត
១-ត្រៀម​ទឹក និង​សាប៊ូ ៖ អាច​ប្រើ​សាប៊ូ​ប្រភេទ​តែមួយ​ជាមួយ​អ្នក​ក៏បាន។
២-លាង​ដៃ​អោយស្អាត ៖ ត្រូវលាង​ដៃ​អោយ​ស្អាត​ អោយម៉ត់ចត់ បង្រៀន​កូន​លាងទាំង​ដៃ និង​ម្រាមដៃ កៀន​ក្រចក និង​កដៃ ហើយ​អ្នក​ត្រួតពនិត្យ​មើល​ថា ពួកគេ​លាងសាប៊ូ​ចេញ​ស្អាត​ឬនៅ? ព្រោះ​វាអាច​ជាប់​នៅ​កៀន​ក្រចក។
៣-ជូត​ដៃ​អោយ​ស្ងួត ៖ ប្រើ​កន្សែង​ពោះគោ រក៏ក្រដាស។
៤-ត្រួតពិនិត្យ ៖ យក​ដៃ​កូន​មក​ហិត ព្រោះ​កូនៗ​ខ្លះ​អាច​លាងតែចុង​ដៃ បើ​ហិត​ហើយ​នៅ​ធុំក្លិន​ គួរ​តែ​នាំ​ពួកគេ​ទៅ​លាង​សម្អាត​ម្ដង​ទៀត៕

ប្រភព៖ bektleay

  • វិធី​ដែល​អ្នក​ម្ដាយ​គួរ​ដឹង ៖ ការ​ហ្វឹកហាត់​កូន​តូច អោយ​ចេះ​លាង​ដៃ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ចំនេះដឹង
Tags: