ជោគ​ជតា​រាសី​ស្នេហា​ និង​ការងារ​របស់​អ្នក​កើត​ឆ្នាំ​វក

សម្រាប់​លោក​អ្នក​ដែល​កើត​ឆ្នាំ​វក ប្រាកដ​ជា​ចង់​ដឹង​ពី​ជោគជតារាសី​របស់​ខ្លួន​ក្នុង​ឆ្នាំ​ថ្មី​នេះ​មិន​ខាន ថា​មាន​ជោគ​លាភ​សំណាង​យ៉ាង​ណា។ Sabay សូម​បង្ហាញ​ពី​រាសី​ស្នេហា ​និង​ការងារ​អ្នក​កើត​ឆ្នាំ​វក​ដក​ស្រង់​ពី​មហា​សង្ក្រាន្ត ដោយ​លោក អ៊ឹម បូ​រិន្ទ។

@ជោគ​លាភ៖ នឹង​បាន​ទ្រព្យ​សម្បត្តិ លុយ​កាក់​មាស​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​គ្រឿង​ប្រដាប់​លម្អ​គេហដ្ឋាន​ដី​ធ្លី​ឬ​បាន​ឡើង​ប្រាក់​ខែ និង​ប្រាក់​បំណាច់​រង្វាន់​ផ្សេង​ៗ​ទៀត។

@ កិត្តិយស៖ បើ​អ្នក​ជា​សិស្ស ការ​សិក្សា​នឹង​បាន​ប្រលង​ជាប់​ដូច​ក្ដី​ប្រាថ្នា បើ​នៅ​ទំនេរ​នឹង​បាន​ការងារ​ធ្វើ បើ​មាន​ការងារ​ធ្វើ​ស្រាប់​ហើយ​នឹង​បាន​ឡើង​កាន់​មុខ​ដំណែង​ខ្ពស់​ឡើង។

@កេរ្តិ៍ឈ្មោះ៖ នឹង​ទទួល​បាន​សេចក្ដី​និយម​រាប់​អាន​លើក​តម្កើង​មុខ​មាត់​ពី​មនុស្ស​ក្នុង​មជ្ឈដ្ឋាន​ការងារ ឬ​នៅ​ក្នុង​ផ្ទះ​ជា​ទី​ពេញ​ចិត្ត​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ។

@សេចក្ដី​សុខ៖​ នឹង​បាន​ជួប​ប្រទះ​នឹង​សេចក្ដី​ស្នេហា​ដ៏​បរិសុទ្ធ ឯ​អ្នក​ដែល​មាន​គូ​គ្រង ហើយ​នឹង​មាន​បុត្រ​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត សេចក្ដី​សុខ​នឹង​កើន​ទ្វេ​ឡើង​ថែម​ទៀត។

ចំពោះ​ទំនាយ​ប្រ​ចាំ​ឆ្នាំ៖

-បើ​អ្នក​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខ​ជា​នឹង​មាន​មក​ដល់​លោក​អ្នក ហើយ​បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប មិត្តភ័ក្ដិ​ឬ​នាយ​ចៅហ្វាយ​នាយ​ជា​ធំ​ប្រុង​ទំនុក​បម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិត​ប្រៀប​ខ្លួន​ជា​និច្ច គឺ​កុំ​យក​រឿង​របស់​អ្នក​នេះ​ទៅ​និទ្ទា​ឲ្យ​អ្នក​ឯ​នោះ​លឺ​ឬ​ដឹង បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុ​ភេទ​បែប​នេះ​បាន ឈ្មោះ​ថា​ខ្លួន​អ្នក​បាន​ដោះ​ស្រាយ​ពី​ការ​បែក​បាក់​រវាង​មេត្រី​ភាព។

-បើ​អ្នក​ជា​មនុស្ស​ស្រី​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ជោគ​ជតា​របស់​អ្នក​ពុំ​ប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ លោក​អ្នក​តោង​កែ​កុន​ប្រើ​សេចក្ដី​ពិនិត្យ​ពិច័យ​ឲ្យ​ល្អិត​ល្អន់​បន្តិច សូម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់​រក​អ្នក​យ៉ាង​ណា​ឬ​អ្នក​ធ្វើ​ការ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​ការ​បែប​នោះ​ឲ្យ​សោះ ពុំ​នោះ​នឹង​បណ្ដាល​ហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ​មាន​ភ័យ​ព្រួយ​ឈឺ​ថ្កាត់ ឬ​ក៏​មាន​រឿង​ទំនាស់​ពី​មនុស្ស​បម្រើ​ការ​ក្នុង​លំ​នៅ​ស្ថាន។ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់​អ្នក​នឹង​ផ្ដល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរ​បន្ថយ​ការ​បែប​នេះ អ្នក​ត្រូវ​ខំ​ខ្នះ​ខ្នែង​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវឆ្លាត​និង​សេចក្ដី​អង់​អាច​ឲ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាស​ចាក​ផុត​ពី​វិបត្តិ​ទាំង​អស់​នេះ​ទៅ​ខ្លះ​ៗ៕

ប្រភព៖ sabay

  • ជោគ​ជតា​រាសី​ស្នេហា​ និង​ការងារ​របស់​អ្នក​កើត​ឆ្នាំ​វក已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ចំនេះដឹង
Tags: