សណ្ដែកគួ​របុក

សណ្ដែកគួ​របុក ជា​មុខម្ហូប​មួយ​មុខ​ដែល​មាន​ប្រិយមិត្ត​ជាច្រើន​និយម​ចូលចិត្ត​គ្រប់ៗ​គ្នា​។​ដូច្នេះ​ទោះ​មើល របៀប​ធ្វើ​តិច​មើល៍​…

គ្រឿងផ្សំ​៖

​សណ្តែក​គួរ​,- ប៉េង​ប៉ោះ​(​ទុំ ឬ ខ្ចី ក៏បាន​),- ម្ទេស​,- ខ្ទឹម​ស​,- សណ្តែកដី​លីង​,- ក្រូចឆ្មា​,- បង្គា​ក្រៀម (​មាន​ក៏​បាន​អត់​ក៏បាន​),- ទឹកត្រី​,- ស្ករស​,- ទឹក​ប្រហុក ឬ​អាច​ចិញ្ច្រាុំដាក់បាន​ដូចគ្នា​។​

វិធី​ធ្វើ​៖

​ដាំទឹក​ពុះ ដាក់​ប្រហុក​ចូល ជ្រុំ​យក​ទឹកប្រហុក ទុក​មួយ​ឡែក រួច​បុក​ម្ទេស​ជាមួយ​ខ្ទឹម​ស អោយ​ម៉ត់ ដួស​ចេញ បន្ទាប់​យក​សណ្តែក​គួរ​ដែល​កាត់​ខ្លីៗ​រួច​មក​បុក​វា​អោយ​បែកៗ ។​បន្ថែម​សណ្តែកដី​លី​ង បង្គារ​ក្រៀម ទឹកត្រី ទឹក​ប្រហុក ទឹក​ក្រូចឆ្មា ស្ករស ម្ទេស ខ្ទឹមស​ដែល​បុក​រួច និង ប៉េងប៉ោះ​ចូល ជ្រុំ​តិចៗ អោយ​បែកៗ ចូល​ជាតិ ភ្លក្សមើល​ថា​ល្មម​ឬ​នៅ បើ​ល្មម​ហើយ​ដួស​ដាក់​ចាន ញុំា​ជាមួយ​បន្លែ​ខ្ចី​ស្រស់ៗ ដូចជា ការ៉ុត ត្រសក់ ស្ពៃ​ក្តោប ស្ពៃ​បូកគោ ស្ពៃ​ក្រ​ញ៉ាញ់ ត្រកួន និង បន្លែ​ផ្សេងៗ ទៀត​ដែល​អ្នក​ចូលចិត្ត ៕

ប្រភព៖ kamsanfm