តើ​ត្រូវ​ស្លៀកពាក់ដូច​ម្តេច​សម្រាប់​ការ​ណាត់​ជួប​លើក​ដំបូង?

ទាំង​សុភាពបុរស​ និង​ទាំងសុភាពនារី​ គឺ​ពិត​ជា​ពិបាក​ណាស់​​នៅពេល​ដែល​និយាយ​ពីរឿង​ស្លៀក​ពាក់​អោយត្រូវ​ទៅ​តាម​ ពេលវេលា ឳកាស និង​ទីកន្លែង​។ ហេតុ​ផល​គឺ មក​ពី​ពួក​គេ​មិន​សូវយល់ដឹងពី​របៀប​នៃ​ការ​ជ្រើស​រើស​សំលៀក​បំពាក់ រឺ​អលង្ការ​។

ប៉ុន្តែ​ថ្ងៃ​នេះ នាវា សូម​លើក​យក​មេរៀន​ពិសេស​មួយ​ពី​ Wendy’s LookBook ដែល​ជា​អ្នក​ឯកទេស​ក្នុង​ការ​តុបតែង​ និង​សំលៀក​បំពាក់​។ មេរៀន​របស់នាង​ថ្ងៃ​នេះគឺ របៀប​នៃ​ការ​តុបតែង​ខ្លួន និង​ការ​ស្លៀក​ពាក់​ដើម្បី​ថ្ងៃ​ណាត់ជួប​អ្នកពិសេស​លើកដំបូង​។

ជាការពិត​ វា​មាន​ជំនឿ​ជា​ច្រើន​ក្នុងការ​គ្រប់គ្រង​លើ​ថ្ងៃ​ពិសេស​ដំបូង​របស់​មនុស្ស​ ប៉ុន្តែ​ទោះ​ជា​អ្នក​ពូកែ​គ្រប់គ្រងស្ថានភាព​បែបណា សូម​កុំ​ភ្លេច​ថា ការ​តុបតែង​ និង​ការ​ស្លៀក​ពាក់​គឺ​ត្រូវ​ធ្វើ​អោយ​ខ្លួន​ឯង​ពេញចិត្ត​ជា​មុន​សិន​ មានន័យថា យើង​ត្រូវមានជំនឿចិត្ត​លើ​អ្វី​ដែលយើងកំពុងតែប្រើប្រាស់​ ទើប​អ្នក​ផ្សេង​មើល​មក​​ក្នុងតំលៃ​ថ្មីមួយ​របស់​អ្នក បើទោះ​ជា​អ្នក​ប្រើប្រាស់​របស់​ដែល​មានតំលៃ​ថោក​ក៏ដោយ​។យើង​ជឿថា ការ​តុបតែង​ដើម្បីខ្លួន​ឯង គឺ​ជា​ការជំរុញ​ទឹកចិត្ត និង​ជាជំនឿ​សម្រាប់​ការ​បង្ហាញវត្តមាន​នៅចំពោះ​មុខ​មនុស្ស​សំខាន់​លើក​ទីមួយ ​។ បើ​គេ​ចូលចិត្ត​យើង​មែន គេ​នឹងព្រម​ទទួល​យក​ភាព​សាមញ្ញ និង​លក្ខណៈ​ធម្មជាតិ​របស់​យើង​..។

សូមទស្សនា​វីដេអូ​ដូច​ខាងក្រោម..៖

ប្រភព៖neavea

  • តើ​ត្រូវ​ស្លៀកពាក់ដូច​ម្តេច​សម្រាប់​ការ​ណាត់​ជួប​លើក​ដំបូង?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ចំនេះដឹង
Tags: