ស្ថានភាពផ្លូវលំបាក មិនមែនជាបញ្ហាចោទ សំរាប់រថយន្ត Ford Everest នោះទេ! (មានវីដេអូ)

ជាទូទៅគ្រួសារនីមួយៗតែងតែប្រើប្រាស់រថយន្តពីរផ្សេងគ្នា រួមមានរថយន្តសម្រាប់ជិះក្នុងក្រុងនិង រថយន្តសម្រាប់ចុះតាមខេត្តនានា ក៏ប៉ុន្តែជាមួយនឹងរថយន្ត Ford Everest ទាំងនេះពុំមែនជាបញ្ហាទៀតឡើយ។ រថយន្ត Ford Everest 2016 មានបច្ចេកវិទ្យាខ្ពស់និងឆ្លាតលើសគេ ស័ក្ដសមសម្រាប់អ្នកបើកបរ យកទៅប្រើប្រាស់មិនថាសម្រាប់ការធ្វើដំណើរផ្លូវ ជិតឬផ្លូវឆ្ងាយ ឬផ្លូវដែលមានស្ថានភាពលំបាកនោះទេ។ 

បច្ចេកវិទ្យាចុងក្រោយដែលទំនើបបំផុតរបស់រថយន្ត Ford Everest គឺប្រពន្ធ័គ្រប់គ្រងការបើកបរលើគ្រប់ស្ថានភាពផ្លូវ (Terrain Management System) ដែលអាចជួយសម្រួលដល់ការបើកបរតាមរយៈជម្រើសផ្លូវ ៤ ប្រភេទផ្សេងគ្នាដូចជា ការបើកបរនៅលើផ្លូវធម្មតា ផ្លូវដែលមានស្ថានភាពរអិលឬភក់ ផ្លូវខ្សាច់ និងផ្លូវដែលមានដុំថ្មឬគ្រួស ដែលផ្តល់ឲ្យអ្នកបើកបរអាចផ្លាស់ប្តូរនូវការបើកបររបស់ ខ្លួននៅតាមស្ថានភាពផ្លូវផ្សេងៗគ្នា។ ម្យ៉ាងវិញទៀត រថយន្តនេះក៏មានបំពាក់នូវ ប្រព័ន្ធទប់លំនឹងពេលចុះចំណោទ និងឡើងចំណោត ដែលជួយសម្រួលដល់ការបើកបរ នៅលើផ្លូវដែលចោទខ្លាំង និងមានសមត្ថភាពអាចបើកបរកាត់ទឹ កបានជំរៅ៨០០មីលីម៉ែត្រផងដែរ។  

ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម៖

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គម 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត