កូនស្រី​សម្រេចចិត្ត​បើក​កាមេរ៉ា​ទូរស័ព្ទ​ថត​សកម្មភាព​ឪពុក​បង្កើត​រំលោភ​នាង ព្រោះតែ​ម្តាយ​ពុំ​ជឿ​ពាក្យសំដី​ឈឺចាប់​របស់​នាង​

​នេះ​ជា​រឿងរ៉ាវ​មួយ​គួរ​ឲ្យ​អាសូរ​ខ្លាំងណាស់ ដែល​ក្មេងស្រី​ជំទង់​ម្នា​ក់បាន​ស៊ូទ្រាំ​ខាំមាត់សង្កត់ចិត្ត ចំពោះ​ទង្វើ​ពុំគួរ​គប្បី​របស់​ឪពុក​ចិត្ត​អប្រិយ​របស់​នាង ដែល​បាន​ចាប់បង្ខំ​រំលោភ​នាង រហូតដល់​រយៈពេល ៤ ឆ្នាំ ព្រោះតែ​ម្តាយ​ពុំ​ជឿ​… ។ ជា​ចុងក្រោយ នាង​ក៏បាន​សម្រេចចិត្ត​បង្កើត “​ភស្តុតាង​” ដោយ​ខ្លួនឯង តាមរយៈ​កាមេរ៉ា​ទូរស័ព្ទ ដើម្បី​លួច​ថត​ពី​សកម្មភាព​រួមភេទរ​វាង​នាង និង​ឪពុក ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា យុវតី​ពុំ​បញ្ចេញ​ឈ្មោះ​ម្នាក់ អាយុ ១៨ ឆ្នាំ រស់នៅក្នុង​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា បាន​ថត​វីដេអូ​ពី​សកម្មភាព​ឪពុក​របស់​នាង​រំលោភ​នាង ក្នុង​ក្តី​សង្ឃឹមថា ម្តាយ និង​បងស្រី​របស់​នាង នឹង​ជឿថា​នាង​បាន​កំពុង​ត្រូវបាន​រំលោភបំពាន​ផ្លូវភេទ​បែបនេះ ។​

កូនស្រី​សម្រេចចិត្ត​បើក​កាមេរ៉ា​ទូរស័ព្ទ​ថត​សកម្មភាព​ឪពុក​បង្កើត​រំលោភ​នាង ព្រោះតែ​ម្តាយ​ពុំ​ជឿ​ពាក្យសំដី​ឈឺចាប់​របស់​នាង​យុវតីរងគ្រោះ និងឪពុកចិត្តបប្រិយរបស់នាង

​នាង​បាន​ប្រាប់​ប៉ូលីស​ថា ឪពុក​របស់​នាង​បាន​រំលោភ​នាង​អស់​រយៈពេល​ជាង ៤ ឆ្នាំ មកហើយៗ “​រឿង​” នេះ​កើតឡើង គឺ​រៀងរាល់​នាង និង​ឪពុក នៅផ្ទះ​តែ​២​នាក់ ។​

​ទោះជា​យ៉ាងណា ក្នុងអំឡុងពេល​នៃ​ហេតុការណ៍​ចុងក្រោយ​, នាង​ក៏បាន​ដាក់​ទូរស័ព្ទដៃ​របស់​នាង​នៅលើ​គែម​បង្អួច និង​ដាក់​វា​បែរមក​ចំ​គ្រែ​គេង​របស់​នាង ។ ពីរ​បី​នាទី​ក្រោយមក ឪពុក​នាង​ក៏​ចាប់ផ្តើម​រំលោភ​នាង ។ បន្ទាប់មក នៅពេល​ម្តាយ​របស់​នាង​វិល​ត្រលប់មក​ផ្ទះ​វិញ នាង​ក៏​បង្ហាញ​វីដេអូ​ឲ្យ​ម្តាយ​បានឃើញ ។​

​ភ្លាមៗ​នោះ ម្តាយ​របស់​នាង​ក៏បាន​ទូរស័ព្ទ​ហៅ​ប៉ូលីស ។ ជាមួយ​ភស្តុតាង​វីដេអូ​នៅក្នុង​ដៃ​, ប៉ូលីស​ក៏​ឈានទៅ​ចាប់ខ្លួន​ឪពុក​ល្មោភកាម ស្រេកឃ្លាន​តណ្ហា​គ្មាន​ស្គាល់​ខ្លួនឯង អាយុ ៥៣ ឆ្នាំ នេះ​តែម្តង ។​

​ចំណែក​ម្តាយ​របស់​នាង បាន​និយាយថា គាត់​មានការ​តូចចិត្ត​ខ្លួនឯង​ជាខ្លាំង ដែល​មិន​ជឿ​សំដី​របស់​កូនស្រី តាំងពីដើម​ដំបូង​មក ។ គាត់​បន្តថាៈ “​ខ្ញុំ​តែងតែ​ចង់​ឆ្កួត​ម្តងៗ នៅពេល​កូនស្រី​របស់ខ្ញុំ​ត្អូញត្អែរ​អំពី​ឪពុក​របស់​នាង ។ ហើយ​ពេលនោះ ខ្ញុំ​ក៏​គិតថា កូនស្រី​បាន​កំពុង​បង្កើត​រឿងរ៉ាវ​ចំពោះ​ឪពុក​” ។​

​ម្តាយ​របស់​នាង​បន្តទៀតថាៈ “​ការពិត​បានធ្វើ​ឲ្យ​ខ្ញុំ​សាត់ព្រាត់ ។ ខ្ញុំ​នៅតែ​មានការ​រន្ធត់ ដែល​ឪពុក​រូបនេះ នឹង​អាចធ្វើ​រឿងនេះ​ចំពោះ​កូនស្រី​របស់គាត់​ទៀត ។ ឥឡូវនេះ កូនស្រី​របស់ខ្ញុំ​មានការ​គាំទ្រ​យ៉ាង​ពេញលេញ ប៉ុន្តែ ខ្ញុំ​នៅតែ​សោកស្តាយ​ណាស់ ដែល​ពុំ​ជឿ​សំដី​កូន​តាំងពី​ដំបូង​ឡើយ​” ។​

​ប៉ូលីស​និយាយថា ឪពុក​រូបនេះ បាន​សារភាព​ចំពោះ​ទង្វើ​ថោកទាប​របស់ខ្លួន ចំពោះ​កូនស្រី​, ប៉ុន្តែ​ថា ខ្លួន​វា​ធ្វើបែបនេះ ព្រោះតែ​ស្រវឹងស្រា ៕​