អ្នកធ្វើការនៅស្ថាប័នព័ត៌មានយ៉ាងតិច១៧នាក់ត្រូវអាជ្ញាធរចិនចាប់ខ្លួន​

យ៉ាងតិចមនុស្សចំនួន១៧នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនបន្ទាប់ពីដឹងថាពួកគេជាប់ពាក់ព័ន្ធជាមួយការផ្សព្វផ្សាយជាសាលាធារណៈខ្លឹមសារលិខិតចំហមួយដែល​ស្នើឲ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែងជាប្រធានាធិបតី។​

សារព័ត៌មាន BBC ចុះផ្សាយថាលិខិតចំហនោះគឺគេបានផ្សព្វផ្សាយនៅដើមខែមីនានេះ លើគេហទំព័រព័ត៌មានមួយដែលគាំទ្រដោយរដ្ឋគឺឈ្មោះគេហទំព័រ Wujie News។ ប៉ុន្តែក្រោយការផ្សព្វផ្សាយព័ត៌មាននោះក្នុងរយៈពេលខ្លីអាជ្ញាធរក៏បានលុបចោលភ្លាម។​

អ្នកធ្វើការនៅស្ថាប័នព័ត៌មានយ៉ាងតិច១៧នាក់ត្រូវអាជ្ញាធរចិនចាប់ខ្លួន​អ្នកសរសេរកាសែតដែលល្បីមួយរូបឈ្មោះ Jia Jia (រូបភាពពី BBC)

លិខិតសរសេរថា “សមមិត្ត ស៊ី ជីនពីង ជាទីស្រលាញ់ យើងជាសមាជិកគណបក្សកុម្មុយនីស្តរបស់រដ្ឋ។ យើងសរសេរលិខិតនេះសូមឲ្យលោកលាលែងពីតំណែងទាំងអស់នៅក្នុងបក្សនិងក្នុងជូរថ្នាក់ដឹកនាំរដ្ឋាភិបាល“។​

នៅក្នុងប្រទេសជាច្រើននៅក្នុងអត្តន័យលិខិតនេះគេចាត់ទុកជាសង្គ្រាមប៉ាកាឬសង្គ្រាមចុងប៉ិចនៅក្នុងក្រុមអ្នកនយោបាយ។​

ប៉ុន្តែនៅក្នុងប្រទេសចិននៅលើគេហទំព័រផ្លូវការគេមិនដែលឃើញមានការផ្សព្វផ្សាយរឿងរ៉ាវប្រភេទនេះទេ ព្រោះ​មានការឹតត្បិតណាស់ពីអាជ្ញាធរមានសមត្ថកិច្ច។​

ការចាប់ខ្លួនអ្នកសរសេរកាសែតដែលល្បីមួយរូបឈ្មោះ Jia Jia ដោយបញ្ជាក់មូលហេតុថាដោយសារភ្ជាប់ជា​មួយលិខិតដែលសុំឲ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែងនោះ។​ ​

បុគ្គលិកនៃគេហទំព័រ Wujie ប្រាប់ BBC ដោយសុំមិនបង្ហាញឈ្មោះថាមានមនុស្សចំនួន​១៦នាក់ផ្សេងទៀត ក្រៅពីលោក ​Jia Jia ក៏ត្រូវសមត្ថកិច្ចនាំខ្លួនទៅ តែមិនដឹងយកទៅណាទេក្នុងនោះរួមមានទាំងអ្នកគ្រប់គ្រង អ្នកកែសម្រួលអត្ថបទនិង​បុគ្គលិកផ្សេងៗទៀត៕

ប្រភពៈ VOD