James ស៊ុតគ្រាប់ ដ៏អស្ចារ្យឲ្យកូឡុំប៊ីឈ្នះ នៅជម្រុះ World Cup យប់មិញ

James Rodriguez ខ្សែបម្រើឆ្នើមក្រុម Real Madrid បានស៊ុតគ្រាប់ដ៏អស្ចារ្យ ជួយឲ្យជម្រើសជាតិកូឡុំប៊ី ឈ្នះបូលីវី ៣-២ ក្នុងការប្រកួតជម្រុះ World Cup 2018 សន្សំពិន្ទុតាមពូល នៅតំបន់អាមេរិក ខាងត្បូងកាលពីយប់មិញ។

James ស៊ុតគ្រាប់ ដ៏អស្ចារ្យឲ្យកូឡុំប៊ីឈ្នះ នៅជម្រុះ World Cup យប់មិញ

១គ្រាប់របស់ James ដែលស៊ុតកាប់ជើងឆ្វេងដ៏ល្អនេះ គឺជាគ្រាប់បាល់បើកឆាកមុនគេក្នុងប្រកួតនោះ តាំងពីនាទីទី១០ បន្ទាប់ពីខ្សែប្រយុទ្ធ Carlos Bacca របស់ក្រុម AC Milan បញ្ជូនបាល់កាត់ឲ្យ។ ១គ្រាប់នេះ ក៏ជាគ្រាប់ដំបូងរបស់ប្រធានក្រុមកូឡុំប៊ីរូបនេះ នៅវគ្គជម្រុះ World Cup នេះផងដែរ៕

James ស៊ុតគ្រាប់ ដ៏អស្ចារ្យឲ្យកូឡុំប៊ីឈ្នះ នៅជម្រុះ World Cup យប់មិញ

ប្រភព៖ សប្បាយ