Jose Mourinho ចង់បានខ្សែប្រយុទ្ធ Juvenuts មកលេងឲ្យបិសាចក្រហម

អង់គ្លេស៖ គ្រូបង្វឹកសញ្ជាតិព័រទុហ្គាល លោក Jose Mourinho ចង់ចុះកុងត្រាកីឡាករខ្សែប្រយុទ្ធ សេះបង្កង់ Juvenuts លោក  Alvaro Morata   បើសិនជាគាត់អាចគ្រប់គ្រង ក្លឹបបិសាចក្រហម Manchester United ។

យោងតាម dailystar ចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា កីឡាករសញ្ជាតិអេស្ប៉ាញ Alvaro Morata  ត្រូវបាន ហង្សក្រហម Liverpool កាំភ្លើងធំ Arsenal និង  Borussia Dortmund កំពុងត្រួតពិនិត្យ និងទាញកីឡាកររូបនេះ ឲ្យលេងជាមួយនឹងក្លឹបពួកគេ ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកយុទ្ធសាស្ត្រលើទីលានលោក  Mourinho បានអះអាងថា នឹងនាំយកកីឡាករ អេស្ប៉ាញអាយុ ២៣ឆ្នាំ មកកាន់ Old Traford ប្រសិនបើអាចជំនួស តំណែង Van Gaal បាន។

ដោយឡែកក្លឹប Real Madrid  វិញ ក៏ចាប់អារម្មណ័ផងដែរ នាំយកអតីតកីឡាករខ្លួនមកវិញ ដោយបញ្ចេញសាច់ប្រាក់ ២៧,៣ លានផោនប្រហែល៣៩ លានដុល្លារអាម៉េរិក ៕
ទស្សនាវីដេអូ ជំនាញលេងរបស់ Alvaro Morata ដូចខាងក្រោមនេះ៖

Jose Mourinho ចង់បានខ្សែប្រយុទ្ធ Juvenuts មកលេងឲ្យបិសាចក្រហម