ក្រៅពីព្យាបាលជំងឺ ប្រទាលកន្ទុយក្រពើ ក៏អាចក្លាយជាទឹក ក្រឡុកដ៏ឆ្ងាញ់ផងដែរ

សុខភាព៖ យោងតាម freepeople បានចុះផ្សាយឲ្យដឹងថា ប្រទាលកន្ទុយក្រពើ អាចជួយបន្ថយការ ឈឺចាប់ពីការរលាក កម្តៅថ្ងៃ ជួយព្យាបាល មុននិងជួយឲ្យ សក់លូតលាស់បានល្អ។

ក្រៅពីសារៈប្រយោជន៍ ខាងលើ ប្រទាលកន្ទុយក្រពើ មានឥទ្ធិពលដែល មិនគួរឲ្យជឿ ១ទៀត គឺអាចជួយបន្ថយការ ឈឺចាប់ពីការ រលាកភ្លើង និងព្យាបាល ស្នាមក្រហមលើ ស្បែកផងដែរ ហើយអ្វីដែលមិន គួរឲ្យជឿគឺ ការទទួល ទានទឹកប្រទាល កន្ទុយក្រពើអាចជួយកាត់ បន្ថយការឈឺចាប់ និងការរលាក នៅក្នុងពោះវៀន ដូច្នេះទឹកប្រទាល កន្ទុយក្រពើ ជាឱសថដ៏មានតម្លៃ សម្រាប់ព្យាបាលដំបៅ។

លើសពីអ្វីដែលអ្នកដឹងនេះ អ្នកអាចច្នៃប្រទាល កន្ទុយក្រពើឲ្យក្លាយ ទៅជាទឹកក្រឡុក ប៉ូវ សុខភាព យ៉ាងមាន ប្រសិទ្ធភាព ដោយគ្រាន់តែ យកសាច់ប្រទាល ២ស្លាបព្រាកាហ្វេ ដាក់ចូលម៉ាស៊ីន រួចចាក់ទឹក១កែវ កិនឲ្យម៉ដ្ឋ ។

បើអ្នកចង់បានរស់ជាតិផ្សេង អាចបន្ថែមទឹក ផ្លែឈើដូចជាទឹកក្រូច ឬក៏ទឹកទំពាំងបាយជូរចូលក៏បាន៕

ក្រៅពីព្យាបាលជំងឺ ប្រទាលកន្ទុយក្រពើ ក៏អាចក្លាយជាទឹក ក្រឡុកដ៏ឆ្ងាញ់ផងដែរ