តើកូនខ្ពស់ ឬទាបទាក់ទង នឹងកត្តាអ្វីខ្លះ?

កម្ពស់របស់ក្មេងម្នាក់ៗគឺមិនដូចគ្នាទេ មានអ្នកខ្លះខ្ពស់ អ្នកខ្លះទាប ទាំងនេះគឺមកពីមូលហេតុអ្វីខ្លះទៅ? ក្រៅពីតណពូជ តើមានកត្តាអ្វីខ្លះដែលអាចជះឥទ្ធិពលដល់កម្ពស់របស់កូននោះ?

ការគេង
ការគេងនេះពិតជាសំខាន់ណាស់ ព្រោះវាអាចកំណត់កម្ពស់របស់កូនមួយផ្នែកបាន។ សារធាតុម្យ៉ាងដែលធ្វើឲ្យកូនលូតកម្ពស់គឺបញ្ចេញមកក្រៅនៅពាក់កណ្តាលយប់ ហើយក៏ត្រូវការគេងលក់ស្រួល ទើបវាអាចចេញមកដែរ ដូចនេះបើកូនអ្នកចូលគេងយប់ជ្រៅ វានឹងប៉ះពាល់ដល់កូនជាខ្លាំង ដោយមិនអាចធ្វើឲ្យគេខ្ពស់បានឡើយ។

សារធាតុចិញ្ចឹម
ឆ្អឹងគឺត្រូវការសារធាតុចិញ្ចឹមជាច្រើនដែលអាចធ្វើឲ្យវាលូតលាស់ល្អ ហើយសារធាតុសំខាន់ជាងគេគឺ វីតាមីនD និងកាលស្យូម ហើយមានកូនក្មេងភាគច្រើនបានខ្វះសារធាតុទាំងពីរប្រភេទនេះ ដែលធ្វើឲ្យគេមិនអាចលូតកម្ពស់បានឡើយ ដូចនេះអ្នកត្រូវតែផ្តល់សារធាតុទាំងពីរប្រភេទនេះដល់កូនឲ្យបានគ្រប់គ្រាន់។

ការហាត់ប្រាណ
ការហាត់ប្រាណនេះអាចជួយឈាមកូនឲ្យដើរបានស្រួល ដែលអាចជួយឆ្អឹងឲ្យលូតលាស់បានល្អ ដូចនេះអ្នកត្រូវតែឧស្សាហ៍នាំកូនហាត់ប្រាណ ដូចជា ៖ លោតអន្ទាក់ ឬលេងកីឡាបាល់បោះជាដើម តែប្រសិនជាកូននៅតូចពេក អ្នកអាចនាំកូនឲ្យវៀរច្រើនបាន វាក៏អាចជួយឲ្យកូនលូតកម្ពស់ដូចគ្នាដែរ។

ជំងឺផ្សេងៗ
មានជំងឺជាច្រើនក៏អាចប៉ះពាល់ដល់ការលូតកម្ពស់របស់កូនដែរ ដូចនេះនៅពេលដែលកូនលូតកម្ពស់យឺតជាងក្មេងដទៃ អ្នកត្រូវតែនាំគេទៅពិនិត្យជាបន្ទាន់ ដើម្បីព្យាបាលជំងឺគេឲ្យជាសះស្បើយ នោះគេនឹងអាចខ្ពស់ហើយ។

បរិស្ថាន
ប្រសិនជាអ្នករស់នៅក្នុងបរិស្ថានដែលមានអនាម័យ ហើយមានបរិយាកាសល្អ នោះកូនអ្នកនឹងមានកម្ពស់ខ្ពស់ ផ្ទុយទៅវិញ បើអ្នករស់នៅកន្លែងដែលពោរពេញដោយជាតិគីមី ហើយកង្វក់ នោះកូនអ្នកនៅតែមានកម្ពស់ទាបជានិច្ច៕

តើកូនខ្ពស់ ឬទាបទាក់ទង នឹងកត្តាអ្វីខ្លះ?

ប្រភពពី៖http://www.health.com.kh/