យុវជន​ចិត្ត​សឿង​ឡើង​លើ​អគារ​​៤២១​ម៉ែត្រថត​រូប​និង​វីដេអូ​ ​ត្រូវ​ប៉ូលិស​ចាប់​

រូប​​ទិដ្ឋភាព​​ថត​ពី​លើ​​អគារ​​​កម្ពស់​​៤២១​ម៉ែត្រ​​​​​ក្នុង​ទី​ក្រុង​សៀងហៃ ប្រទេស​ចិន​​ ​​របស់​​​យុវជន​បី​នាក់​បាន​ធ្វើ​​ឲ្យ​​​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​​ បន្ទាប់​ពី​​អ្នក​ទាំង​បី​បាន​​​ប្រើ​​ល្បិច​​ដាក់​សន្តិសុខ​យាម​​ដើម្បី​ឡើង​​ទៅ​ទី​នោះ​​ថត​​ មុន​ពេល​​ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន​និង​​សួរ​សំនួរ​​អស់​៧​ម៉ោង។

 

យុវជន​ចិត្ត​សឿង​ឡើង​លើ​អគារ​​៤២១​ម៉ែត្រថត​រូប​និង​វីដេអូ​ ​ត្រូវ​ប៉ូលិស​ចាប់​
 

តាម​សារព័ត៌មាន​ Mirror យុវជន​​អាយុ​១៨​ឆ្នាំ​ម្នាក់​ឈ្មោះ​ថា​ Andrej Ciesielski (ប៉ូលិស​មិន​បង្ហាញ​អត្តសញ្ញាណ) ជា​មួយ​មិត្តភ័ក្ដិ​ពីរ​នាក់​ទៀត​បាន​ឡើង​ទៅ​ដល់​អគារ​  Jin Mao Tower កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ពួក​គេ​បាន​ព្យាយាម​​ឡើង​តាម​ជណ្ដើរ​ទី​នោះ​​ដើម្បី​ថត​រូប​នៅ​ជាន់​កំពូល​ខាង​​លើ​ ទោះ​បី​ដឹង​ថា​​​ឡើង​ជណ្ដើរ​រអិល​តែ​បន្តិច​នឹង​អាច​ធ្លាក់​ស្លាប់។

 

ទោះ​យ៉ាង​ណា​ បុគ្គលិក​ធ្វើ​ការ​នៅ​ការិយាល័យ​អគារ​ខាង​លើ​​បាន​ឃើញ​​​យុវជន​ទាំង​បី​នាក់។ រហូត​ពេល​ដែល Andrej និង​មិត្តភ័ក្ដិ​ទាំង​ពីរ​នាក់​របស់​គេ​ចុះ​មក​ខាង​ក្រោម​វិញ​ ប៉ូលិស​ចិន​បាន​នាំ​ពួក​គេ​ទៅ​​សួរ​​សំនួរ​រយៈ​​ពេល​៧​ម៉ោង។

 

យុវជន​ចិត្ត​សឿង​ឡើង​លើ​អគារ​​៤២១​ម៉ែត្រថត​រូប​និង​វីដេអូ​ ​ត្រូវ​ប៉ូលិស​ចាប់​
 

យុវជន​​​ Andrej Ciesielski
 

នៅ​ក្នុង​​ការ​​ឆ្លើយ​​សំនួរ​​​ទៅ​ប៉ូលិស​​ Andrej បាន​និយាយ​ថា៖ “នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​និង​សម្លាញ់​ពីរ​នាក់​​នេះ​ប៉ង​ឡើង​​លើ​អគារ។ ពួក​យើង​មិន​គិត​ថា​​ឡើង​ដល់​កំពូល​បែប​នោះ​ទេ ពួក​យើង​បាន​សម្ដែង​ធ្វើ​ជា​បាត់​របស់​​​ពេល​​កាមេរ៉ា​សន្តិសុខ​​ថត​បាន នៅ​ជាន់​ខាង​លើ​។ ពេល​ដែល​ពួក​គេ​បង្ហាញ​ផ្លូវ​ដល់​ពួក​យើង​ៗ​ក៏​ចូល​តាម​បន្ទប់​​ម៉ាស៊ីន​​នៃ​អគារ​រួច​ឡើង​ទៅ​ខាង​លើ” ។ ទោះ​យ៉ាង​ណា​​​ពេល​សួរ​ចម្លើយ​​រួច ប៉ូលិស​បាន​​ដោះ​លែង​​យុវជន​បី​នាក់​នោះ​វិញ ប៉ុន្តែ​ Andrej បាន​​និយាយ​ថា “…សៀង​ហៃ​ជា​ទី​ក្រុង​​អស្ចារ្យ​មួយ​ហើយ​​ខ្ញុំ​នឹង​​ទៅ​រក​មើល​អគារ​ផ្សេង​ៗ​ទៀត​​នា​ថ្ងៃ​អនាគត “៕

 

យុវជន​ចិត្ត​សឿង​ឡើង​លើ​អគារ​​៤២១​ម៉ែត្រថត​រូប​និង​វីដេអូ​ ​ត្រូវ​ប៉ូលិស​ចាប់​
យុវជន​ចិត្ត​សឿង​ឡើង​លើ​អគារ​​៤២១​ម៉ែត្រថត​រូប​និង​វីដេអូ​ ​ត្រូវ​ប៉ូលិស​ចាប់​
យុវជន​ចិត្ត​សឿង​ឡើង​លើ​អគារ​​៤២១​ម៉ែត្រថត​រូប​និង​វីដេអូ​ ​ត្រូវ​ប៉ូលិស​ចាប់​

ចុចអាន៖  ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ

 

​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror, dailymail