កម្មវិធី​កម្រ “សំពះ​គ្រូ​ធំ” ត្រូវ​រៀបចំ​ឡើង​នៅ​សាល​មហោស្រព​ចតុមុខ

ក្រុម​ការងារ​រីកសាយ (Reek Sai) សហការ​ជាមួយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ រៀប​ចំ​កម្មវិធី​ សំពះ​គ្រូធំ​ នៅ​ថ្ងៃ​សុក្រ​នេះ នៅ​សាល​មហោស្រព​ចតុមុខ ដើម្បី​រំលឹក​គុណ និង​ថ្វាយ​ជូន​វីរសិល្បករ​សិល្បការនី​គ្រប់​ជំនាន់ និង​ឧទ្ទិស​ថ្វាយ​ព្រះរាជ​ព្រះ​គុណ​ដល់​មហា​ក្សត្រយានី  កុសម​នារីរ័ត្ន​សេរីវ​ឌ្ឈ​នា ដែល​ជា​ព្រះ​មាតា​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​។

 

កម្មវិធី​កម្រ “សំពះ​គ្រូ​ធំ” ត្រូវ​រៀបចំ​ឡើង​នៅ​សាល​មហោស្រព​ចតុមុខ

 

កម្មវិធី​សំពះ​គ្រូធំ​នេះ​ គឺ​ខុសប្លែក​ពី​កម្មវិធី​សំពះគ្រូ​ធម្មតា​ ព្រោះ​ការ​រៀបចំ​មាន​ដូចជា​លំដាប់​បាយសី​៩​ថ្នាក់ ៧​ថ្នាក់ ៥​ថ្នាក់ និង​៣​ថ្នាក់​ដែល​ខុស​ពី​ការ​សំពះគ្រូ​ធម្មតា​ គឺ​ប្រើ​តែ​បាយសី​៣​ថ្នាក់ ២​ថ្នាក់​ ឬ​១​ថ្នាក់​តែ​ប៉ុណ្ណោះ។

 

លក្ខណៈ​ពិសេស​នៃ​កម្មវិធី​នេះ​ មាន​ប្រគំ​ភ្លេង​ថ្វាយ​ច្រើន​រហូត​ដល់​ទៅ​៣៦​បទ ​ដើម្បី​អញ្ជើញ​អាទិទេព​ និង​រាំ​ថ្វាយ​ជា​ច្រើន​ទម្រង់​។ ​ដោយសារ​រៀបចំ​ច្រើន​បែប​នេះ ទើប​គេ​កម្រ​រៀប​ចំ​កម្មវិធី​សំពះ​គ្រូ​ធំ​នេះ​ឡើង។​

 

កម្មវិធី​សំពះ​គ្រូ​ធំ​ ត្រូវ​បាន​រៀបចំ​ឡើង​មុន​កម្មវិធី​តាំង​ពិព័រណ៍​ស្នាដៃ និង​អនាគត លើក​ទី​៤​ នៅ​ថ្ងៃ​ទី​២៦ ដល់​ ​២៧​ ខែ​មីនា​ នេះ៕

 

អត្ថបទ៖ ដៃគូ​សហការ