ក្មេង​ស្រី​តូច​​​​កើត​​មក​ភ្លាម​​មាន​សក់​​ដុះ​ពេញ​ក្បាល​​​ ក្លាយ​ជា​មនុស្ស​ល្បី​លើ​​អ៊ីនធឺណិត​

នៅ​ពេល​​ក្មេង​ស្រី​តូច​ Isabelle Kaplan បាន​កើត​មក​ ក្បាល​របស់​នាង​តូច​​មាន​ដុះ​សក់​ពេញ​តែ​ម្ដង​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​អាម៉េរិកាំង ​abcnews ។

 

ក្មេង​ស្រី​តូច​​​​កើត​​មក​ភ្លាម​​មាន​សក់​​ដុះ​ពេញ​ក្បាល​​​ ក្លាយ​ជា​មនុស្ស​ល្បី​លើ​​អ៊ីនធឺណិត​
 

គិត​មក​ត្រឹម​​រយៈ​ពេល​​ពីរ​ខែ​កន្លះ​​តាំង​ពី​នាង​តូច Isabelle កើត​មក​ សក់​របស់​នាង​​​កាន់​តែ​ដុះ​​​ពេញ​ច្រើន​ឡើង​ ប្រៀប​ដូច​ជា​មួក។

 

រយៈ​ពេល​ពីរ​សប្ដាហ៍​​​​កន្លង​ទៅ អ្នក​ស្រី​ Mackenzie Kaplan វ័យ​២៨​ឆ្នាំ​ដែល​ជា​ម្ដាយ​របស់ Isabelle បាន​ថត​រូប​អ្នក​ស្រី​និង​កូន​​​រួច​បង្ហោះ​លើ​​​ Facebook និង​បណ្ដាញ​ Instagram។ ត្រឹម​​តែ​មួយ​ថ្ងៃ​ក្រោយ​មក​​រូប​របស់ Isabelle បាន​​ល្បី​ពេញ​បណ្ដាញ​ទំនាក់​ទំនង​អាមេរិក​ ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​និយាយ​អំពី​​ Isabelle។

 

ក្មេង​ស្រី​តូច​​​​កើត​​មក​ភ្លាម​​មាន​សក់​​ដុះ​ពេញ​ក្បាល​​​ ក្លាយ​ជា​មនុស្ស​ល្បី​លើ​​អ៊ីនធឺណិត​
 

សព្វ​ថ្ងៃ Isabelle រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​របស់​នាង គឺ​លោក​ David និង​អ្នក​ស្រី Mackenzie Kaplan នា​ទី​ក្រុង​ Redwood City រដ្ឋ​កាលីហ្វ័រញ៉ា​៕

ក្មេង​ស្រី​តូច​​​​កើត​​មក​ភ្លាម​​មាន​សក់​​ដុះ​ពេញ​ក្បាល​​​ ក្លាយ​ជា​មនុស្ស​ល្បី​លើ​​អ៊ីនធឺណិត​
ក្មេង​ស្រី​តូច​​​​កើត​​មក​ភ្លាម​​មាន​សក់​​ដុះ​ពេញ​ក្បាល​​​ ក្លាយ​ជា​មនុស្ស​ល្បី​លើ​​អ៊ីនធឺណិត​

ចុចអាន៖  វីដេអូ​​ក្មេងស្រី​គ្មាន​ដៃ មើលហើយ​ទប់​ទឹកភ្នែក​មិន​បាន

 

​​​​​​​​​​​​​​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ abcnews