មី​យ៉ាន់​ម៉ា​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​ជា​ផ្លូវការ តែមាន​ក្រុមហ៊ុន​តែមួយ​ចុះបញ្ជី​

​ដល់ពេល​មី​យ៉ាន់​ម៉ា​ត្រូវ​ចាប់ផ្តើម​សករាជ​ថ្មី​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​បន្ទាប់ពី​ការបោះឆ្នោត និង​ការផ្ទេរអំណាច​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី និង​រលូន​។ ស្រប​ជាមួយនឹង​ស្ថានភាព​ដ៏​ប្រសើរ​នេះ មី​យ៉ាន់​ម៉ា ក៏បាន​ចាប់ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​ដ៏​ទំនើប​ជា​ផ្លូវការ​មួយ​ផងដែរ​។​

​ទីផ្សារ​មូល​ប​ត្រ​ដ៏​ទំនើប​លើកដំបូង​របស់​មី​យ៉ាន់​ម៉ា​ដែលមាន​ឈ្មោះថា «Yangon Stock Exchange» បាន​ចាប់​បើក​ដំណើរ​ជា​ផ្លូវការ​សម្រាប់​ការធ្វើ​អាជីវកម្ម​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា នេះហើយ​។ តែមាន ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​នោះ​។​

​ក្រុមហ៊ុន​ទីមួយ​ដែលមាន​ឈ្មោះថា First Myanmar Investment បាន​ស្ថិតនៅក្នុង​បញ្ជី​នៃ​ទីផ្សារ​មូល​ប​ត្រ​ដែលមាន​ម្ចាស់​ភាគហ៊ុន​សរុប​ប្រមាណ​៦៨០០​។ សម្រាប់​តម្លៃ​ពាណិជ្ជកម្ម​ចុងក្រោយ គឺមាន​តម្លៃ ប្រមាណ​៣០​ដុល្លារ​អាមេរិក​។​

​បើទោះជា​ទីផ្សារ​មូល​ប​ត្រ​ថ្មី​នេះ ត្រូវបាន​មើលឃើញថា​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក៏ដោយ ទីផ្សារ​នេះ មិនមាន​លក្ខណៈ​ល្អប្រសើរ​នៅឡើយ​នោះទេ​។ បើតាម​ការអះអាង​រប​ស់​មន្ត្រី​ជាន់​ផ្នែក​គ្រប់ គ្រង Yangon Stock Exchange លោក Min Thu  ជាមួយនឹង​សារព័ត៌មាន The Myanmar Times ទីផ្សារ​ភាគ​មូល​ប​ត្រ មាន​កិច្ចការ​ជាច្រើន​ផ្សេងទៀត ដែល​ត្រូវបាន​បំពេញ តែ​លោក ថា ក្រុមការងារ ពិតជា​រីករាយ​ណាស់​ចំពោះ​ការឈាន​មកដល់​ការបើក​ជា​ផ្លូវការ​នេះ​។

​តាមពិតទៅ​ច្បាប់​ស្តីទី​ផ្សារ​មូល​ប​ត្រ​មី​យ៉ាន់​ម៉ា បានអនុម័ត​តាំងពី​ឆ្នាំ​២០១៣ ហើយ គណៈកម្មាធិការ​មូលប័ត្រ ក៏បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៤ បន្ទាប់​ពីគ្នា​នោះដែរ​។ ហើយ​គម្រោង​នៃ​បើក​ទីផ្សារ​ភាគហ៊ុន បានប្រកាស​ដំណើរការ​តាំងពី​ខែមិថុនា ឆ្នាំ​២០១៥​មកម្ល៉េះ​។ ក៏ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​នយោបាយ សន្តិសុខ និង​បច្ចេកទេស​មី​យ៉ាន់​ម៉ា មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់ គម្រោង​នេះ​ត្រូវបាន​ពន្យារ​ជា​បន្ត បន្ទាប់​។

​យ៉ាងណាក៏ដោយ ការបោះឆ្នោត​មី​យ៉ាន់​ម៉ា បានបញ្ចប់​ដោយ​រលូន និង មេដឹកនាំ​កំពូល​នយោបាយ មី​យ៉ាន់​ម៉ា ក៏​ព្រមព្រៀង​ផ្ទេរអំណាច​ឲ្យ​គ្នា​ដោយ​សន្តិវិធី​ផងដែរ ពោលគឺ​ការ​ដំណើរការ​ទីផ្សារ​ភាគ ហ៊ុន​នៅពេលនេះ នឹងត្រូវ​ប្រតិបត្តិការ​ដូច​ការរំពឹងទុក បើទោះបីជា​មិនទាន់មាន​ក្រុមហ៊ុន​ច្រើន​មក​ចុះបញ្ជី ក៏ដោយ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​