ញាក់សាច់! សិស្សស្រីសាលា ២ក្រុម កាន់សុទ្ធតែ កាំបិតប៉័ងតោ និងដែកទីប ប្រយុទ្ធគ្នា ដើម្បីដណ្តើម ប្រុសស្នេហ៍ (មានវីដេអូ)

ចិន៖ វាជាទិដ្ឋភាពដ៏គួរឲ្យញាក់សាច់ និងសឹងតែមិនជឿមួយ បន្ទាប់ពីមានក្មេងសិស្សស្រី ជាច្រើននាក់ ដោយមានអាវុធ សឹងគ្រប់ដៃ ដោយខ្លះមានកាំបិតប៉័ងតោ ខ្លះមានដែកទីបវែងៗ បានបើកឆាកប្រយុទ្ធគ្នា ទាំងកណ្តាលថ្ងៃដោយ គ្មានខ្លាចរអា អ្វីបន្តិចសោះឡើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅ តាមផ្លូវតូចមួយ ក្នុងតំបន់ Laisi នៃទីក្រុង Laibin របស់ប្រទេសចិន ដែលបង្កឲ្យមាន ការភ្ញាក់ផ្អើលជាខ្លាំង។

បើយើងមើលតាមវីដេអូ យើងនឹងបានឃើញ សិស្សស្រី២ក្រុម ដែលមានគ្នីគ្នា ជាច្រើននាក់ បើកឆាកប្រយុទ្ធគ្នា ស៊ីសាច់ហុតឈាម ក៏ព្រោះតែពួកគេ ម្នាក់ៗប្រដាប់ទៅដោយ អាវុធសឹងគ្រប់ដៃ ដោយមានទាំងកាំបិតប៉័ងតោ និងដែកទីប ជាដើម។

ក្នុងនោះដែរ ក៏មានការបញ្ជាក់ថា មូលហេតុដែលនាំឲ្យ មានហេតុការណ៍ដ៏ គួរឲ្យភ្ញាក់ផ្អើលកើតឡើង គឺផ្តើមចេញពី ជម្លោះរវាងសិស្សស្រី២នាក់ ជុំវិញការដណ្តើមប្រុសស្នេហ៍ គ្នាទៅវិញទៅមក ទើបពួកគេប្រមូលបក្ខពួក និងមិត្តភក្តិ មកប្រយុទ្ធគ្នា តែម្តង។

យ៉ាងណាមិញ ក្រោយពីឆាកប្រយុទ្ធនោះ កើតឡើងមិនយូរប៉ុន្មាន ក្រុមប៉ូលីសក៏បានមកដល់ និងចូលធ្វើអន្តរាគមន៍ រួចធ្វើការឃាត់ខ្លួន ក្រុមសិស្សស្រីទាំងនោះ ដើម្បីយកទៅអប់រំ និងរង់ចាំអាណាព្យាបាល មកទទួលយកទៅវិញ។

គូសបញ្ជាក់ផងដែរថា សិស្សស្រីដែលបានប្រយុទ្ធគ្នា ទៅវិញទៅមកទាំងនេះ គឺជាសិស្សរួមថ្នាក់ជាមួយគ្នា នៅក្នុងវិទ្យាល័យមួយ នាឯតំបន់នោះ៕ 

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត