ស្លាប់​30​នាក់​នា​ឱកាស​បុណ្យ​ហិណ្ឌូ​មួយ​នៅ​ភាគ​ខាងជើង​ឥណ្ឌា

វិទ្យុ​ឥណ្ឌា ALL INDIA RADIO គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥ មីនា ថា មនុស្ស​យ៉ាងតិច​៣០​នាក់​ស្លាប់ និង​ជា​ច្រើន​សិប​នាក់​ទៀត​រង​របួស​នា​ឱកាស​បុណ្យ HOLI ជា​បុណ្យ​ហិណ្ឌូ​នៅ​រដ្ឋ​ឧត្តរ​ប្រា​ដេ​ស ភាគ​ខាងជើង​ឥណ្ឌា ។

យោង​តាម​វិទ្យុ​នេះ​ថា នៅ​រដ្ឋ​ឧត្តរ​ប្រា​ដេ​សមនុស្ស​យ៉ាងតិច​៣០​នាក់​ស្លាប់ និង​ជា​ច្រើន​សិប​នាក់​រង​របួស​នា​ឱកាស​បុណ្យ HOLI ក្នុង​តំបន់​ផ្សេង​ៗ​នៃ​រដ្ឋ​នោះ​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ប៉ូលិស​ពុំ​អាច​រារាំង​រាល់​ការ​លេង​ដុត​ភ្លើង ព្រមទាំង​ជម្លោះ​រវាង​ក្រុម​ផ្សេង​ៗ​ដោយសារ​ការ​ផឹក​ស្រវឹង ។ មនុស្ស​១៩​នាក់​ស្លាប់​នៅ​ទីប្រជុំជន​រដ្ឋ​នេះ​ទីក្រុង LUCKNOW ដោយសារ​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ផ្សេង​ៗ និង​គ្រោះថ្នាក់​ចរាចរណ៍​មក​ពី​ស្រវឹងស្រា ។ មនុស្ស​២​នាក់​ក៏​ត្រូវ​ស្លាប់​នៅ ក្នុង​ការ​ឈ្លោះ​គ្នា​នៅ MADAON និង​នៅ GOSAIGANJ ខណៈ​មនុស្ស​៤០​នាក់​រង​របួស​ដោយសារ​គ្រោះថ្នាក់​នានា និង​ក្នុង​ការ​វាយតប់​គ្នា ។

HOLI ដែល​គេ​ក៏​ស្គាល់​ដែរ​ក្រោម​ឈ្មោះ​ថា​បុណ្យ​ពណ៌ ប្រារព្ធ​ធ្វើ​នា​ថ្ងៃ​ទី​២៤ មីនា ក្នុង​ទូ​ទាំង​ប្រទេស​ឥណ្ឌា ៕