មន្ត្រីនគរបាលប៉ុស្ដិ៍វត្តភ្នំមួយរូប ស្រវឹងស្រាដកកាំភ្លើងភ្ជង់ និង វាយនារីរកស៊ីផ្លូវភេទ

6 Videos


​ភ្នំពេញ : មន្ត្រីនគរបាល​ប៉ុស្ដិ៍​វត្តភ្នំ​មួយរូប និង មិត្តភក្តិ​ម្នាក់ទៀត ស្រវឹងស្រា​ដក​កាំភ្លើង​ភ្ជង់ និង វាយ​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់ ព្រោះតែ​នាង​មិន​ព្រមទៅ​ដេក​ជាមួយ ។​ ​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២៣ និង ២០ នាទី​យប់ ថ្ងៃទី ២២ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ភោ​ជនី​ដ្ឋា​ន​ទន្លេសាប ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​បើ​តា​សម្តី​របស់​នារី​ដែលជា​ជនរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបនាង និង មិត្តភក្តិ​ម្នាក់ទៀត​បាន​ឈរ​នៅ​រង្វង់​មូល​ដើម​ពោរ​ធិ៍​ដើម្បី​ចាំ​រក​ភ្ញៀវ ។ ក្រោយមក​ក៏មាន​បុរស​ពីរ​នាក់​មាន​សភាព​ស្រវឹង ស្រា​ផង​នោះ មក​និយាយ​បំណង​ចង់យក​នាង​ទៅ​ដេក តែ​នាង​មិន​ព្រម ព្រោះ​ឃី​ញ​បុរស​នោះ​ស្រវឹង​ខ្លាំង ។ នារី​រងគ្រោះ​បាន​បន្តថា ពេលដែល​នាង​ប្រកែក​មិន​ព្រមទៅ ស្រាប់តែ​បុរស​ម្នា​ក់បាន​ទាត់​នាង​មួយ​ជើង និង ដក​កាំ​ង​ភ្លើង​ភ្ជង់​នាង​គំរាម​បាញ់​ទៀតផង ។ ក្រោយមក​បុរស​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​ចេញ​បាត់ តែ​ដោយមាន​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​រាយការណ៍​ប្រាប់​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ដេញ​មកដល់​ខាងត្បូង​វត្តភ្នំ​ទើប​ឃាត់ខ្លួន​បុរស​ទាំងពីរ​នាក់​បានតែ​ម្ដង ។​

M88


​បើតាម​សម្តី​របស់​ម្នាក់​ដែល​អះអាងថា​ខ្លួន​ជា​មន្ត្រីនគរបាល​នៅ​ប៉ុស្ដិ៍​វត្តភ្នំ ហើយ​ខ្នួ​ន​មិនបាន​ដក​កាំភ្លើង​ភ្ជង់​ទេ គ្រាន់តែ​ប្រាប់​ឱ្យ​ពួកនាង​ចេញពី​កន្លែង​នោះ ព្រោះ​សមត្ថកិច្ច​មិន​អនុញ្ញាតឱ្យ​ពួក​អ្នករកស៊ី​ផ្លូវភេទ​ឈរ​នៅទីនេះ​ទេ ។​

​ក្រោយពី​ឃាត់ខ្លួន​បុរស​ទាំងពីរ​នាក់​នោះ​រួច កម្លាំង​អាវុធហត្ថ​បានប្រគល់​ឱ្យកម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​និង បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​សួរនាំ​បន្ត ៕

សុខា​